ឯកឧត្តម សរ​ សុពុត្រា​ ទទួលស្បៀងសង្គ្រោះបឋម និងថវិកា ចូលរួមសកម្មភាពមនុស្សធម៌ ពីក្រុមហ៊ុនស្រ៊ូយរស្មី

ឯកឧត្តម​ សរ​ សុពុត្រា​ អភិបាលខេត្ត​ស្ទឹងត្រែង នារសៀលថ្ងៃទី២៤​ ខែ សីហា ឆ្នាំ២០២៤​ នៅសាលាខេត្ត​ បានទទួលស្បៀងសង្គ្រោះបឋម និងថវិកាចូលរួមសកម្មភាពមនុស្សធម៌ ពីក្រុមហ៊ុនស្រ៊ូយរស្មី ព្រមទាំងទទួលថវិកា ពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង ។ ទន្ទឹមនោះលោក អភិបាលខេត្ត​ បានប្រគល់ស្បៀងសង្គ្រោះបឋម​ និងថវិកា ជូនដល់សាខាកាកបាទក្រហមខេត្ត ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ផងដែរ

ស្ទឹងត្រែង : ឯកឧត្តម​ សរ​ សុពុត្រា​ អភិបាលខេត្ត​ស្ទឹងត្រែង នារសៀលថ្ងៃទី២៤​ ខែ សីហា ឆ្នាំ២០២៤​ នៅសាលាខេត្ត​ បានទទួលស្បៀងសង្គ្រោះបឋម និងថវិកាចូលរួមសកម្មភាពមនុស្សធម៌ ពីក្រុមហ៊ុនស្រ៊ូយរស្មី ព្រមទាំងទទួលថវិកា ពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង ។ ទន្ទឹមនោះលោក អភិបាលខេត្ត​ បានប្រគល់ស្បៀងសង្គ្រោះបឋម​ និងថវិកា ជូនដល់សាខាកាកបាទក្រហមខេត្ត ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ផងដែរ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានថ្លែងអណរគុណ​ និងជូនពរ បវរមហាប្រសើរ ជូនចំពោះ លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច រកទទួលទានមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារ ៕