ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញទទួលដំណើរនិមន្តទស្សនកិច្ចរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅស្រុកអន្លងវែង ក្រុងសំរោង និងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញទទួលដំណើរនិមន្តរបស់ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុន្នី មកកាន់ភូមិសាស្ត្រខេត្តឧត្តរមានជ័យ បន្ទាប់ពីខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀតតាមបន្ទាត់ ព្រំដែន

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញទទួលដំណើរនិមន្តរបស់ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុន្នី មកកាន់ភូមិសាស្ត្រខេត្តឧត្តរមានជ័យ បន្ទាប់ពីខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀតតាមបន្ទាត់ ព្រំដែន។

ជួបប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រងចាំព្រះអង្គ និមន្តសម្តែងធម្មទានអប់រំចិត្ត នៅវត្តជ័យទឹកជុំ (ហៅវត្តអន្លង់វែង) ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧៖០០នាទីព្រឹក បន្ទាប់ពីនេះព្រះអង្គ នឹងនិមន្តទៅពិនិត្យផ្ទាល់ទីតាំងបង្គោលព្រំដែនទី១ រវាងខេត្តជាប់ព្រំទាំងពីរនៃព្រះរាជាណាចក្រកម្ពុជា-ថៃ ព្រះអង្គ និមន្តបន្តតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យរហូតដល់ ព្រំប្រទល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋបានបង្ហាញឲ្យឃើញការរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សុខសន្តិភាព ដែលកំពុងមាន និងបន្តចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដូចគ្នាជាមួយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនដទៃទៀត ក៏ដូចជាខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕