សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម ថង សាវុន​ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.​ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទស្តីពី “ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រតិភូមអមដំណើរ លោក​ អភិបាលរងខេត្ត លោកនាយករង​រដ្ឋបាលសាលាខេត្ត​ តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងសមាគម សហគមន៍​ និងសហជីពជាច្រើនរូប ពិធីប្រព្រឹត្តទៅ នៅសាលប្រជុំសណ្ឋាគារមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពកម្ពុជា និងការបើកទូលាយឱ្យអ្នកស្នេហាជាតិចូលរួមកសាងជាតិ

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា ក្នុងគោលបំណងកៀងគរថវិកាបន្ថែម សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីមានការបំផុសបំផុលឱ្យមានការតវ៉ាឱ្យដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)

អភិបាលខេត្តព្រះវិហារ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត

ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែសីហា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

តុលាការចេញដីកា បង្គាប់ឱ្យចាប់ខ្លួនលោកជំទាវ លី អ៊ុំអេង ខណៈលោកជំទាវ រត់គេចតាមបង្អួចផ្ទះ!

លោកជំទាវ លី អ៊ុំអេង ជាបុគ្គលល្បីឈ្មោះមិនល្អ១រូប ពាក់ព័ន្ធទំនាស់ដីធ្លីក្នុងខេត្តសៀមរាប

អភិបាលខេត្តប៉ៃលិន ៖ បើមានកំហុសខុសឆ្គងយ៉ាងណា ក្នុងការអនុវត្តប្រតិបត្តិផ្ទាល់នៅមូលដ្ឋាន មិនមែនជាកំហុសរាជរដ្ឋាភិបាលនោះទេ សុំវាយប្រហារមកលើមន្ដ្រីនៅថ្នាក់មូលដ្ឋាន

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ធ្វើកិច្ចសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី «វឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្តប៉ៃលិន»។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថាមានជនជាតិវៀតណាមជាច្រើន ចូលមករស់នៅក្នុងខេត្តប៉ៃលិន ព្រមជាមួយការថតបង្ហោះរូបឡានដែលមានស្លាកលេខវៀតណាម នៅក្នុងខេត្តប៉ៃលិន ដែលធ្វើឱ្យមនុស្សមួយចំនួនយល់ខុស និងធ្វើការវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អាណត្តិទី៦

នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង សមាជិក សមាជិកា កាកបាទក្រហមខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរៀបចំនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ អាគាររដ្ឋបាលខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គការ GX Foundation

នារសៀលថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គការ GX Foundation ដែលរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អាគាររដ្ឋបាលខេត្ត

ឯកឧត្ដម គួច ចំរើន អញ្ជើញពិនិត្យស្ថានភាពព្រំដែនរវាងខេត្តកណ្ដាល ខេត្តតាកែវ និងប្រទេសវៀតណាម ព្រមទាំងសំណេះសំណាលជាមួយកំលាំងឈរជើងការពារព្រំដែន

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី រួចមកឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងកងកម្លាំងទាំង៣ អាជ្ញាធរស្រុកកោះធំ និងក្រុងសំពៅពូន បានអញ្ជើញពិនិត្យស្ថានភាពព្រំដែនរវាងខេត្តកណ្ដាល ខេត្តតាកែវ និងប្រទេសវៀតណាម ព្រមទាំងសំណេះសំណាលជាមួយកំលាំងឈរជើងការពារព្រំដែនផងដែរ

ឯកឧត្ដម គួច ចំរើន អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ដើម្បីជំរុញការរៀបចំ និងការអនុវត្តតម្រោងព្រែកជីក ហ្វូណនតេជោ

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងកងកម្លាំងទាំង៣ អាជ្ញាធរស្រុកកោះធំ និងក្រុងសំពៅពូន បានអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តតម្រោងព្រែកជីក ហ្វូណនតេជោ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីក ហ្វូណន តេជោ ពីចំណុចព្រែកតាហ៊ីង បន្តរហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម (ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប)