លោកជំទាវ មិថុនា ភូថង អញ្ជើញផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ជូននិយោជក កម្មករ កម្មការីនី នៅក្រុមហ៊ុន យ៉ាហ្សាគី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ជូននិយោជក កម្មករ កម្មការីនី នៅក្រុមហ៊ុន យ៉ាហ្សាគី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ជូននិយោជក កម្មករ កម្មការីនី នៅក្រុមហ៊ុន យ៉ាហ្សាគី

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងឱកាសនេះជម្រាបជូនដូចតទៅ យោងតាមលោក Masami Ishida ក្នុងជំពូកទី១ ស្ដីពី ការអភិវឌ្ឍនៃតំបន់ត្រីកោណទាំង៥ ក្នុងមហាអនុតំបន់មេគង្គ ៖ សម្រាប់ភូមិសាស្រ្ត នៃមហាអនុតំបន់មេគង្គ (មាន៦ ប្រទេស ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម) មានតំបន់ត្រីកោណចំនួន៥ ដែលកំពុងមានកិច្ចសហការ រវាងបីប្រទេស ក្នុងនោះរួមមាន៖ ១. តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (Cambodia-Laos-Vietnam Development Triangle Area ឬហៅកាត់ថា CLV-DTA) ២. តំបន់ត្រីកោណ កម្ពុជា ឡាវ ថៃ (Emerald Triangle) ៣. ត្រីកោណមាស មីយ៉ាន់ម៉ា ឡាវ និងថៃ (Golden Triangle) ៤. តំបន់ត្រីកោណបៃតង ចិន ឡាវ មីយ៉ាន់ម៉ា (Green Triangle) ៥. តំបន់ត្រីកោណ ចិន ឡាវ និងវៀតណាម(China-Laos-Vietnam) និងដោយឡែកផ្សេងទៀតក៏មានតំបន់ត្រីកោណឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ(Indonesia-Malaysia-Thailand)ផងដែរ។

តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV) • តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) បានបង្កើតឡើង នៅឆ្នាំ១៩៩៩ ពីកិច្ចប្រជុំកំពូលនៅទីក្រុងវៀងចន្ទន៍ ដែលដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ • CLV-DTA អភិវឌ្ឍលើខេត្តចំនួន ១៣ ក្នុងប្រទេសទាំង ៣។ នៅប្រទេសវៀតណាម ការផ្តោតសំខាន់គឺទៅលើខេត្ត៥ នៃតំបន់ខ្ពង់រាបភាគកណ្តាលដូចជា ខេត្ត កង់ទុំ (Kon Tum), ខេត្តយ៉ាឡាយ (Gia Lai), ខេត្តដាក់ឡាក់ (Dak Lak), ខេត្តដាក់ណុង (Dak Nong) និង ខេត្តប៊ិញភឿក (Binh Phuoc)។ • នៅក្នុងប្រទេសកម្ពុជាមានចំនួន៤ខេត្ត ខេត្តភាគឦសានមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ។ • នៅប្រទេសឡាវមានចំនួន៤ ខេត្ត ខេត្តភាគខាងត្បូងរួមមាន ខេត្តអាត់តាពឺ (Attapu) ខេត្តសាឡាវ៉ាន់ (Salavan) ខេត្តសេកុង (Sekong) និង ខេត្តចម្ប៉ាសាក់ (Champasak)។

គោលបំណងនៃ CLV-DTA ៖ ១. ការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ២. ការធ្វើអាជីវកម្មលើសក្តានុពលកសិកម្ម ព្រៃឈើ និងទេសចរណ៍ ៣. កសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងឧស្សាហកម្មតូច និងសិប្បកម្ម

៤. ការសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ វិស័យកិច្ចសហប្រតិបត្តិការទាំងប្រាំពីរ ៖ ១. ការលើកតម្កើងការវិនិយោគ ២. ការសម្របសម្រួលពាណិជ្ជកម្ម ៣. កិច្ចសហប្រតិបត្តិការជាមួយសហគ្រាស ៤. ផែនការសំខាន់ៗសម្រាប់ឧស្សាហកម្ម ៥. ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ៦. ការអភិវឌ្ឍធនធានមនុស្ស ៧. ការអភិវឌ្ឍជនបទ

យន្តការ CLV-DTA ៖

  • CLV-DTA ដំណើរការតាមរយៈកិច្ចប្រជុំ និងគណៈកម្មាធិការជាបន្តបន្ទាប់។
  • កម្រិតខ្ពស់បំផុតគឺកិច្ចប្រជុំកំពូលដែលមេដឹកនាំមកពីប្រទេសទាំងបី។
  • នៅខែធ្នូ ឆ្នាំ ២០០៦ វៀតណាមបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍ CLV លើកទី៤ ហើយបានបង្កើតគណៈកម្មការសម្របសម្រួលរួម (Joint Coordination Commission-JCC) សម្រាប់កិច្ចសហប្រតិបត្តិការ CLV ។
    •មុខងារចម្បងរបស់គណៈកម្មាការសម្របសម្រួល ការអនុវត្តការសម្របសម្រួល និងការចុះសម្រុងគ្នា នៃគោលនយោបាយនៅទូទាំងតំបន់ CLV សម្រាប់ការអភិវឌ្ឍត្រីកោណ។ • JCC ត្រូវបានគាំទ្រដោយអនុគណៈកម្មាធិការចំនួនបួនដែលត្រូវបានបង្កើតឡើងក្រោមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (Senior Officials Meeting-SOM) ដែលដោះស្រាយបញ្ហាជាក់លាក់ដូចជាសេដ្ឋកិច្ច បញ្ហាសង្គម ការសម្របសម្រួលខេត្ត និងសន្តិសុខ/កិច្ចការបរទេស។

វៀតណាមបានជំរុញវិធីសាស្រ្តពហុភាគី ដោយចូលរួមជាមួយទាំងប្រទេសចិន និងសហរដ្ឋអាមេរិក។ ទង្វើតុល្យភាពជាយុទ្ធសាស្រ្តរបស់ប្រទេសទាំង៣ នេះបានអនុញ្ញាតឱ្យ CLV បង្កើនទម្ងន់រួម និងជៀសវាងការក្លាយជាកូនអុកក្នុងការតស៊ូអំណាចរវាងមហាអំណាចធំៗ។ ដោយពិចារណាលើទិដ្ឋភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន នៃឥណ្ឌូប៉ាស៊ីហ្វិក បណ្តាប្រទេស CLV ដែលជាសមាជិកអាស៊ាន បង្ហាញពីឱកាសយុទ្ធសាស្ត្រសម្រាប់ប្រទេសមហាអំណាច ដោយសារទីផ្សារសេដ្ឋកិច្ច និងទីតាំងក្នុងតំបន់។ ដោយកត្តាទីតាំងយុទ្ធសាស្ត្រសំខាន់បែបនេះ មហាអំណាចធំៗបានចូលរួមកាន់តែខ្លាំងឡើង ជាមួយបណ្ដាប្រទេស CLV ។ ការចូលរួមនេះបានបង្ហាញពីទម្រង់នៃការវិនិយោគ និងគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជា ផ្លូវមួយ ខ្សែក្រវាត់មួយ BRI ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ វត្តមានរបស់មហាអំណាចជាច្រើន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្ហាញពីឱកាសសម្រាប់ ប្រទេស CLV ដើម្បីបន្តយុទ្ធសាស្ត្រការទូតប្រកបដោយតុល្យភាព។ ដូច្នេះ រដ្ឋទាំងបីអាចបណ្តុះទំនាក់ទំនងចម្រុះពណ៌ ជាមួយដៃគូផ្សេងៗ ហើយកាតាលីករនេះ នឹងជួយពង្រឹងដល់ភាពជាកណ្តាលរបស់អាស៊ាននៅក្នុងតំបន់ថែមទៀត។

មុននឹងបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រជាពលរដ្ឋម្នាក់ ដែលមានសិទ្ធិចូលរួម ក្នុងការការពារ និងថែរក្សាសុខសន្តិភាព សុវត្ថិភាព សាធារណៈ និងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីមានមូលដ្ឋានក្នុងការវាយតម្លៃ និងសម្រេចចិត្ត តាមបែបផែនទទួលខុសត្រូវ សូមបងប្អូនទាំងអស់បន្តផ្សព្វផ្សាយនូវអ្វីដែលជាការរីកចម្រើនរបស់ប្រទេសយើងទាំងមូល ចៀសវាងស្តាប់នូវអ្វីដែលក្រុមជ្រុលនិយមដែលរស់នៅក្រៅប្រទេស ដែលមិនដែលនាំអ្វីដែលជួយជាតិ មាតុភូមិនោះទេ មានតែញុះញ៉ុង ធ្វើឱ្យបែកបាក់ ធ្វើឱ្យប្រទេសជាតិអាប់ឱន និងបំផ្លិចបំផ្លាញ។ ដើម្បីឱ្យប្រទេសយើង មានការរីកចម្រើនលើគ្រប់វិស័យ ខ្ញុំសូមបងប្អូនទាំងអស់ខិតខំប្រឹងប្រែង ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងគុណផល ចូលរួមជាមួយរាជរដ្ឋាភិបាល និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសកម្ពុជាក្លាយ ជាប្រទេសអ្នកមានចំណូលខ្ពស់នៅឆ្នាំ២០៥០ទាំងអស់គ្នា៕

ថ្ងៃសុក្រ ៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤