នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុងដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សមាសភាពអញ្ជើញអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកអភិបាលក្រុងឧដុង្គម៉ែជ័យ លោក លោកស្រីនាយកនាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការការស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀតសរុបប្រមាណជា១០០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ លោកឧកញ៉ា លី ខុងថៃ ប្រធានសហព័ន្ធរោងចក្រកាត់ដេរ បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំ កង ហ៊ាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទស្តីពី “ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រតិភូមអមដំណើរ លោក អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងសមាគម សហគមន៍ និងសហជីពជាច្រើនរូប ពិធីប្រព្រឹត្តទៅ នៅសាលប្រជុំសណ្ឋាគារមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា ក្នុងគោលបំណងកៀងគរថវិកាបន្ថែម សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីមានការបំផុសបំផុលឱ្យមានការតវ៉ាឱ្យដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)
នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត
ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ
លោកជំទាវ លី អ៊ុំអេង ជាបុគ្គលល្បីឈ្មោះមិនល្អ១រូប ពាក់ព័ន្ធទំនាស់ដីធ្លីក្នុងខេត្តសៀមរាប
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ធ្វើកិច្ចសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី «វឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្តប៉ៃលិន»។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថាមានជនជាតិវៀតណាមជាច្រើន ចូលមករស់នៅក្នុងខេត្តប៉ៃលិន ព្រមជាមួយការថតបង្ហោះរូបឡានដែលមានស្លាកលេខវៀតណាម នៅក្នុងខេត្តប៉ៃលិន ដែលធ្វើឱ្យមនុស្សមួយចំនួនយល់ខុស និងធ្វើការវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា
នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង សមាជិក សមាជិកា កាកបាទក្រហមខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរៀបចំនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ អាគាររដ្ឋបាលខេត្ត
នារសៀលថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គការ GX Foundation ដែលរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អាគាររដ្ឋបាលខេត្ត