សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម សុខ ឥសាន៖ គម្រោងទស្សនកិច្ច​របស់​ សម្តេច ហ៊ុន សែន ទៅប្រទេសចិន​គឺ​ក្នុងក្របខណ្ឌមិត្តភាព សាមគ្ដីភាព គ្មានផែនការផ្ទេរអំណាចនោះទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ថ្លែងថា ការលើកឡើង​របស់​អ្នកឃ្លាំមើល​ថា គម្រោង​ទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិន​គឺ​ពឹងពាក់ចិន​ជួយគាំទ្រផែនការផ្ទេរអំណាច​គឺ​គ្មានមូលដ្ឋាន​ច្បាស់លាស់

ឯកឧត្តម សុខ ឥសាន៖ អតីតCNRP មិនមែនជាដៃគូ CPP ឡើយ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា រឿងដែលថាអតីតគណបក្សសង្គ្រោះជាតិមានគីឡូប្រហែលគណបក្សប្រជាជនកម្ពុជានោះ គឺជារឿងមិនពិតនោះទេ

រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីឆ្លងឆ្នាំសាកល ២០២២-២០២៣

រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាខេត្ត ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានខេត្ត​ប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន  បានរៀបចំកម្មវិធីជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក និងក្រុមការងារ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២២-២០២៣

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាបើកបវសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដោយបានមកចូលរួមជាមួយ អស់លោក លោកស្រី ក្នុងទិវាបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នាពេលនេះ។ ដូចដែលនាងខ្ញុំ បានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ជូនអង្គពិធីទាំងមូលបានជ្រាបរួចហើយ

ឯកឧត្តម ផៃ ស៊ីផាន៖ ការស្នើ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោស អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​អ្នក​ជាប់​ឃុំ​ បាន​គោរព​ទៅ​តាម​លក្ខខ័ណ្ឌ​របស់​តុលាការ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោស គឺ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​អ្នក​ជាប់​ឃុំ​ បាន​គោរព​ទៅ​តាម​លក្ខខ័ណ្ឌ​របស់​តុលាការ ​តាម​រយៈពេល​ដែល​ច្បាប់​បាន​ចែង ទើប​នាយករដ្ឋមន្ត្រី​អាច​ធ្វើការ​ស្នើ​សុំ​ទៅ​អង្គ​ព្រះមហាក្សត្រ​សុំ​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បាន

ភ្ញៀវ​អន្តរជាតិ រយៈពេល ១១ ​ខែ មាន​ជាង ១,៩ ​លាន​នាក់ កើន​លើស ១០០០%

ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​​ ១៩ ដោយ​ប្រសិទ្ធភាព និង​បើក​ប្រទេស​ឡើងវិញ​ឆាប់រហ័ស បាន​ជួយ​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង ១,៩ ​លាន​នាក់​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១០០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍

ភ្ញៀវទេសចរណ៍ជាតិ មកកម្សាន្ដនៅក្នុងខេត្តត្បូងឃ្មុំ មានចំនួនប្រមាណជាង៨ម៉ឺន៤ពាន់នាក់ នាឱកាសអបអរសាទបុណ្យចូលឆ្នាំសាកលឆ្នាំ២០២២-២០២៣ នេះ!

ប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺន៤ពាន់នាក់ បានចូលរួមអបអរសាទរព្រឹត្តការណ៍ឆ្លងឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣នេះ នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវទាំងទ្វេ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

ឯកឧត្ដម អ៊ី ឈាន និងលោកជំទាវ បានស្រីមុំ អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋចំនួន៨៩០គ្រួសារ មកពី៣ភូមិដែលទើបនឹងកាត់ពីខេត្តបាត់ដំបងចូលមកខេត្តប៉ៃលិន

នៅថ្ងៃទី០១ ខែមករាឆ្នាំ២០២៣នេះ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិ និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច បានជួបសំណេះសំណាលន៨ងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៣ភូមិគឺ ទី១.ភូមិបឹងអូរជាង ភូមិឡាក់៦២ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន 

សម្តេចតេជោ ហ៊ុន សែន គ្រោងធ្វើទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំនេះ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចមានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ ដែលនឹងមានគម្រោងថ្មីៗជាច្រើនរវាងរដ្ឋាភិបាលចិន និងកម្ពុជាត្រូវបានអនុម័ត

ឯកឧត្តម ជិន ម៉ាលីន៖ អ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ​បានថ្លែង ជាការបញ្ជាទៅ​នគរបាលយុត្តិធម៌ ដើម្បីស្វែងរកការពិត មិន​មែន​ជា​ការជ្រៀតជ្រែកកិច្ចការតុលាការនោះទេ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន លើកឡើងថា អ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ​បានថ្លែង ជាការបញ្ជាទៅ​នគរបាលយុត្តិធម៌ ដើម្បីស្វែងរកការពិត ជុំវិញ​បទ​ចោទ​ប្រកាន់​លើ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​បាយ័ន មិន​មែន​ជា​ការជ្រៀតជ្រែកកិច្ចការតុលាការនោះទេ