ភ្ញៀវទេសចរណ៍ជាតិ មកកម្សាន្ដនៅក្នុងខេត្តត្បូងឃ្មុំ មានចំនួនប្រមាណជាង៨ម៉ឺន៤ពាន់នាក់ នាឱកាសអបអរសាទបុណ្យចូលឆ្នាំសាកលឆ្នាំ២០២២-២០២៣ នេះ!

ប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺន៤ពាន់នាក់ បានចូលរួមអបអរសាទរព្រឹត្តការណ៍ឆ្លងឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣នេះ នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវទាំងទ្វេ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

ប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺន៤ពាន់នាក់ បានចូលរួមអបអរសាទរព្រឹត្តការណ៍ឆ្លងឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣នេះ នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវទាំងទ្វេ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមរបាយការណ៍របស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា : ភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសឆ្លងឆ្នាំសកល២០២២ ឆ្លងចូល ២០២៣ សរុបប្រមាណ៨៤,៦៨២នាក់ ស្រី៥៥,៣៣៨នាក់ ភ្ញៀវបរទេសគ្មាន បើធៀបនឹងឆ្នាំ២០២១ មានភ្ញៀវ២៥,៩៨៤ នាក់ កើនឡើង២២៥.៩%។

ក្នុងនោះ មានតំបន់រមណីយដ្ឋាន៧ទីតាំង និងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានភ្ញៀវមកកម្សាន្តច្រើនដោយសារមាន ស្តង់ពិព័រណ៍មុខម្ហូបអាហារខ្មែរ ការប្រគុំតន្រ្តី ការប្រគួតកីឡាប្រដាល់គុណខ្មែរ និងការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ

១.រមណីយដ្ឋាន ទឹកធ្លាក់ហោង មានភ្ញៀវសរុប៤៥នាក់ ស្រី២០នាក់

២.រមណីយដ្ឋាន ហ្លួងព្រះស្តេចកន មានភ្ញៀវសរុប៧០នាក់ ស្រី៤០នាក់

៣.រមណីយដ្ឋាន ព្រះធាតុបាស្រី មានភ្ញៀវសរុប៣២នាក់ ស្រី១៦នាក់

៤.រមណីយដ្ឋាន តាសែដូងក្រអូប មានភ្ញៀវសរុប២២០នាក់ ស្រី១២០នាក់

៥.រមណីយដ្ឋាន អូក្តូង មានភ្ញៀវសរុប៦៥នាក់ ស្រី៤០នាក់

៦.រមណីយដ្ឋាន បឹងក្រចាប់ មានភ្ញៀវសរុប២០នាក់ ស្រី១២នាក់

៧.រមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុប១១០នាក់ ស្រី៦០នាក់

៨.តំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានភ្ញៀវសរុប៨៤,១២០នាក់ ស្រី៥៥,០៣០នាក់៕

Leave a Reply