ភ្ញៀវ​អន្តរជាតិ រយៈពេល ១១ ​ខែ មាន​ជាង ១,៩ ​លាន​នាក់ កើន​លើស ១០០០%

ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​​ ១៩ ដោយ​ប្រសិទ្ធភាព និង​បើក​ប្រទេស​ឡើងវិញ​ឆាប់រហ័ស បាន​ជួយ​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង ១,៩ ​លាន​នាក់​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១០០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍

ភ្នំពេញៈ ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​​ ១៩ ដោយ​ប្រសិទ្ធភាព និង​បើក​ប្រទេស​ឡើងវិញ​ឆាប់រហ័ស បាន​ជួយ​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង ១,៩ ​លាន​នាក់​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១០០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍​ដែល​ទើប​ផ្សព្វផ្សាយ​ចុង​សប្តាហ៍​មុន បង្ហាញថា ចាប់ពី​ខែមករា​​វិច្ឆិកា ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១ ៩១៤ ០៥៥​ នាក់ កើនឡើង ១ ០៧១,៦​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១៦៣ ៣៦៦​ នាក់​។ ក្នុង​រយៈពេល​ដូចគ្នានេះ​កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​បានទទួល​ភ្ញៀវ​អន្តរជាតិ ១ ២៨៦ ០៧៤​ នាក់ ខណៈ​ឆ្នាំ ​២០១៩ ដែលជា​ពេល​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​បំ​ផុត​នោះ គឺ​រយៈពេល​ ១១​ ខែ​មាន​ភ្ញៀវ​រហូតដល់ ៥ ៨៩៨ ១៣០​ នាក់​។​

​បើតាម​ទិន្នន័យ​ខាងលើ ភ្ញៀវ​ជនជាតិ​ថៃ មាន​ចំនួន​ច្រើនជាងគេ គឺ ៧២០ ២០៣​ នាក់ កើន​ ៨៦៨,៧​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ស្មើនឹង ៣៧,៦​ ភាគរយ នៃ​ចំនួន​ភ្ញៀវ​សរុប​, វៀតណាម ៤០១ ១៩៣ ​នាក់​កើន ២ ៨៤៣,៥ ​ភាគរយ​, ចិន ៩០ ៦៤៨​ នាក់ កើនឡើង ១១៣,៨ ​ភាគរយ​, អាមេរិក ៧៦ ៦៧០ ​នាក់ កើនឡើង ១៦៥១,៧​ ភាគរយ​,​ឡាវ ៧៤ ៣២៧​ នាក់ កើន ៣៣ ៨៣៩ ​ភាគរយ​, ឥណ្ឌូនេស៊ី ៦៨ ១៦៧​ នាក់ កើន ១ ០២២,៣​ ភាគរយ និង​ប្រទេស​មួយចំនួនទៀត​ដូចជា កូរ៉េខាងត្បូង បារាំង ម៉ា​ឡេ​ស៊ី និង​អង់គ្លេស ជាដើម​។​

Leave a Reply