សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ៖​អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានអញ្ជេីញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន​ ក្រោមអធិបតីភាព​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២២

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣

នៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ​ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៤ ដើម្បីផ្សាព្វផ្សាយសមិទ្ធិផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឲ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានជាដើម

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីបច្ចេកទេស មន្ទីរជំនាញ ចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យស្ថានភាពផ្លូវគ្រួសក្រហម១ខ្សែ ស្រុកកំពង់សៀម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្រ្តីបច្ចេកទេស មន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យស្ថានភាពផ្លូវគ្រួសក្រហម១ខ្សែ ប្រវែង ១១,៦០០ម៉ែត្រ ស្ថិតក្នុងឃុំអូរស្វាយ ឃុំស្រុក ស្រុកកំពង់សៀម ដើម្បីពិនិត្យលទ្ធភាពក្នុងការកែប្រែអោយទៅជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBST រួមជាមួយសំណង់សិល្បះការមួយចំនួនបន្ថែមទៀត ក្នុងន័យជួយបង្កើនចំណូលជូនបងប្អូនប្រជាពលរដ្ឋតាមរយះការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ឬទីប្រជុំជនបានឆាប់រហ័ស

CDC អនុម័ត​គម្រោង​វិនិយោគ ១០ មានទឹក​​ប្រាក់​ជិត $៥០​ លាន​

រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ម័ត​គម្រោង​វិនិយោគ​ចំនួន ១០ គិត​ជា​ប្រាក់​ជិត ៥០ ​លាន​ដុល្លារ​នៅក្នុង​ខែធ្នូ​គិត​ត្រឹម​ដើម​សប្តាហ៍​ទី​ ៤ ដែល​ភាគ​ច្រើន​ស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀក​​បំពាក់ ស្បែកជើង និង​វេច​ខ្ចប់

រដ្ឋាភិបាល​ចំណាយ​ថវិកា​ជិត ​$៩០០ ​លាន សម្រាប់​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ពេល​ប្រយុទ្ធ​នឹង​កូ​វីដ​

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជិត​ ៩០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ អំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ​១៩ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ ជាង ២​ លាន ៧ ​សែន​នាក់ បានទទួល​ប្រាក់​ពី​ការឧបត្ថម្ភ​នេះ

ផែ​ភ្នំពេញ​រក​ចំណូល​បាន​ជាង​ ៣៧​លាន​ដុល្លារ​ ក្នុង​១១​ខែ​មកនេះ​

កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ពី​អាជីវកម្ម​របស់ខ្លួន​ ស​ម្រេច​បាន​ជាង​ ៣៧​ លាន​ដុល្លារ​ សម្រាប់​រយៈពេល​ ១១​ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង​ ២២​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ស្របពេល​នៃ​ភាពមិនប្រាកដប្រជា ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ដែល​អូសបន្លាយ​ពេលវេលា​យូរ​និង​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​

​កម្ពុជា​រកចំណូលបាន​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​ ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុង​រយៈពេល​ ១០ ​ខែ ​ឆ្នាំ២០២២​

ប្រទេស​កម្ពុជា ​រកចំណូលបាន​ជាង​ ៣ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​ ១០ ​ខែ​ដើម​ឆ្នាំនេះ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ដូចជា​ទីផ្សារ​ចិន និង​កូរ៉េខាងត្បូង​ដែល​បាន​បើក​ទីផ្សារ​កាន់តែ​ធំ​ដល់​កសិផល​កម្ពុជា​ដោយ​រួច​​ពន្ធ​នាំចូល តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ទើប​ចូល​ជា​ធរមាន

អភិបាលខេត្តកំពង់ចាម និងឯកឧត្តម យូ ស៊ុនឡុង អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងចុះពិនិត្យទីតាំងបើកការដ្ឋានពង្រីកកម្រិតគុណភាពផ្លូវជាតិលេខ៧

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងចុះពិនិត្យទីតាំងបើកការដ្ឋានពង្រីកកម្រិតគុណភាពផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៤៨៩គ.ម ចាប់ពីរង្វង់មូលផ្សារស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលពិធីនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅកំឡុងដើម ខែមករា ឆ្នាំ២០២៣ ខាងមុខ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកម្មពិធីចែកអំណោយជាសម្ភារ គ្រឿងឧបភោគ និងបរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន ៣៧១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

នាថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកម្មពិធីចែកអំណោយជាសម្ភារ គ្រឿងឧបភោគ និងបរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន ៣៧១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្

លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ នាំយកថវិកាសម្តេចប្រធានព្រឹទ្ធសភា ចូលរួមបុណ្យសព មហាឧបាសិកាពុទ្ធសាសននូបត្ថម្ភក៏ ស៊ុយ ស៊ុំម៉ាឡៃ ត្រូវជាម្តាយបង្កើតរបស់ លោកជំទាវ ពុំ ចន្ទីនី…

រសៀលថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បាននាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ចូលរួមបុណ្យសព មហាឧបាសិកាពុទ្ធសាសននូបត្ថម្ភក៏ ស៊ុយ ស៊ុំម៉ាឡៃ ត្រូវជាម្តាយបង្កើតរបស់ លោកជំទាវ ពុំ ចន្ទីនី ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៤:២២នាទី ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ