ឯកឧត្តម សុខ ឥសាន៖ អតីតCNRP មិនមែនជាដៃគូ CPP ឡើយ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា រឿងដែលថាអតីតគណបក្សសង្គ្រោះជាតិមានគីឡូប្រហែលគណបក្សប្រជាជនកម្ពុជានោះ គឺជារឿងមិនពិតនោះទេ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា រឿងដែលថាអតីតគណបក្សសង្គ្រោះជាតិមានគីឡូប្រហែលគណបក្សប្រជាជនកម្ពុជានោះ គឺជារឿងមិនពិតនោះទេ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា កាលពីបោះឆ្នោតនៅឆ្នាំ២០១៣ បក្សប្រជាជនបានឈ្នះ៦៨អាសនៈ ចំណែកឯអតីតសង្គ្រោះជាតិដែលជាគូប្រជែងឈ្នះត្រឹម៥៥អាសនៈប៉ុណ្ណោះ។ 

ឯកឧត្តម អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថា ចំពោះការដែលសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានលើកឡើងថា មន្ត្រីរាជការពោលគឺកងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន បានការពារអំណាចឱ្យបក្សកាន់អំណាចនោះ គឺជារឿងធម្មតានោះទេ។

ឯកឧត្តម សុខ ឥសាន សង្កត់ធ្ងន់ថាកងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន គឺជាឧបករណ៍ដាច់ថ្លៃក្នុងការការពាររដ្ឋាភិបាល ទោះមានគណបក្សណាមកដឹកនាំក៏ដោយ។ 

Leave a Reply