គណបក្សប្រជាជនកម្ពុជាពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាននិងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន

គណបក្សប្រជាជនកម្ពុជាធ្វើការគូសបញ្ជាក់ថា សេចក្ដី ថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់ គណបក្ស ភ្លើងទៀន បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែល ជា គណបក្ស កំពុងកាន់អំណាចនៅកម្ពុជា។ គណបក្សប្រជាជន កម្ពុជា ពុំអាចទទួលយកបានជាដាច់ ខាតនូវការប្រមាថ កាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្ស ភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗ ទាំងអស់តាម ច្បាប់ ដើម្បីការពារខ្លួនមិនឱ្យគេរំលោភបំពានបានឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្ស ប្រជាជន កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣