ឯកឧត្តម ផៃ ស៊ីផាន៖ ការស្នើ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោស អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​អ្នក​ជាប់​ឃុំ​ បាន​គោរព​ទៅ​តាម​លក្ខខ័ណ្ឌ​របស់​តុលាការ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោស គឺ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​អ្នក​ជាប់​ឃុំ​ បាន​គោរព​ទៅ​តាម​លក្ខខ័ណ្ឌ​របស់​តុលាការ ​តាម​រយៈពេល​ដែល​ច្បាប់​បាន​ចែង ទើប​នាយករដ្ឋមន្ត្រី​អាច​ធ្វើការ​ស្នើ​សុំ​ទៅ​អង្គ​ព្រះមហាក្សត្រ​សុំ​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បាន

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោស គឺ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​អ្នក​ជាប់​ឃុំ​ បាន​គោរព​ទៅ​តាម​លក្ខខ័ណ្ឌ​របស់​តុលាការ ​តាម​រយៈពេល​ដែល​ច្បាប់​បាន​ចែង ទើប​នាយករដ្ឋមន្ត្រី​អាច​ធ្វើការ​ស្នើ​សុំ​ទៅ​អង្គ​ព្រះមហាក្សត្រ​សុំ​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បាន។

ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា ការ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោសគឺ​ស្ថិត​នៅ​ដែន​សមត្ថកិច្ច​របស់​តុលាការ ទាល់តែ​អ្នក​ទទួល​បន្ទុក​របស់​តុលាការ​ហ្នឹង​រយៈពេល​ប៉ុន្មាន​រួច​ហើយ​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​ស្នើ​សុំ​ទៅ​នាយករដ្ឋមន្ត្រី ដើម្បី​លោក​ស្នើ​សុំ​ទៅ​ព្រះ​មហាក្សត្រ​ឱ្យ​គាត់​សម្រួល​ទោស ឬ​ក៏​សុំ​នៅ​ក្រៅ​ឃុំ»

Leave a Reply