លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានសម្តែងនូវការនឹករលឹក និងសួរសុខទុក្ខដល់មន្រ្តីអប់រំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទូទាំងខេត្ត វិស័យឯកជន ក៏ដូចជាអង្គការដៃគូសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះរាល់សមិទ្ធផលការងារដែលលោក លោកស្រីជាមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំជួយអភិវឌ្ឍវិស័យ អប់រំ យុវជន និងកីឡាក្នុងខេត្តកោះកុង។
ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣