នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់លើការវិនិយោគវិស័យថាមពលបន្ទះសូឡាខ្នាតធំនៅខេត្តត្បូងឃ្មុំ។







