ព្រះវិហារ​អាយុកាល ១៧១​ ឆ្នាំ​ ជាប់ជាអារាម​ចំណាស់ជាង​គេនៅ​ខេត្ត​កំពង់ធំ

មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ បានចុះ​បញ្ជី​សំណង់​បេតិកភណ្ឌ​តាម​វត្ត​​ទូទាំង​ខេត្ត​សរុប​មានចំនួន ៣៦ កន្លែង

មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ បានចុះ​បញ្ជី​សំណង់​បេតិកភណ្ឌ​តាម​វត្ត​​ទូទាំង​ខេត្ត​សរុប​មានចំនួន ៣៦ កន្លែង។

​ក្នុង​ចំណោម​សំណង់បេតិកភណ្ឌ​តាម​វត្ត​ទាំង​ ៣៦ កន្លែង ព្រះវិហារ​នៅ​​វត្តធម្មឃោសិតារាម (ហៅ​វត្ត​ស្លែង) កកើត​តាំង​ពី​ឆ្នាំ ១៨៥២ មាន​ទីតាំង​នៅ​ភូមិ​ស្លែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ដែល​មក​ទល់ពេលនេះមានអាយុកាល ១៧១ ឆ្នាំ ជាប់ជា​អារាម​ចំណាស់​ជាងគេ​ក្នុង​ខេត្តកំពង់ធំ។

ព្រះ​វិហារនៅ​​វត្តធម្មឃោសិតារាម​​​កសាង​ពី​ឥដ្ឋ​បូក​បាយ​អ មាន​​ក្បាច់​​ហោជាង​យ៉ាង​រស់​រវើក និង​​ដំបូល​ប្រក់​ក្បឿង​​ស្រកា​ត្រី​លិញ។​ ទីតាំងវិហារនេះ កសាងនៅតំបន់ប្រាសាទចាស់ ដោយគេ​ប្រទះឃើញផ្ដែរជាច្រើនផ្ទាំង មានតាំងពីសម័យមុនអង្គរ​៕