ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា នាំយកអំណោយសម្តេចវិបុលសេនាភក្តី និងលោកជំទាវ ចែកជូនកុមារកំព្រា នៅឃុំត្រែងត្រយឹង

នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ចែកជូនកុមារ នៅអង្គការកុមារកំព្រាចំនួន២ គឺអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា និងអង្គការកុមារកំព្រា ភូមិថៃ ដែលមានទីតាំងស្ថិតក្នុងឃុំត្រែងត្រយឹង ខេត្តកំពង់ស្

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ចែកជូនកុមារ នៅអង្គការកុមារកំព្រាចំនួន២ គឺអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា និងអង្គការកុមារកំព្រា ភូមិថៃ ដែលមានទីតាំងស្ថិតក្នុងឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗកុមារកំព្រានាពេលនេះ លោកជំទាវ សាយ ចាន់ណាក់ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ជូនចំពោះក្មួយៗ ដែលរស់នៅអង្គការកុមារកំព្រាទាំង២នេះ។ ជាមួយគ្នានេះ លោកជំទាវបានសាកសួរសុខទុក្ខ អំពីស្ថានភាពរស់នៅ និងការរៀនសូត្ររបស់ក្មួយៗ និងបានក្រើនរំឮកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ។

នាឱកាសនោះដែរ លោកជំទាវនាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ក៏បានណែនាំឱ្យក្មួយៗ និងប្អូនៗទាំងអស់ត្រូវអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រួសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ-១៩ ពីព្រោះថាជំងឺនេះឆ្លងមិនរើសមុខទេ មិនថា កុមារកំព្រា ឬអ្នកណាឡើយ ហេតុនេះហើយ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង កុំឱ្យវាឆ្លងចូលមជ្ឈមណ្ឌលឱ្យសោះ…។

Leave a Reply