មណ្ឌលគិរី : នាព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម ថន សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្តចំនួន០៦ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តាមរយះប្រព័ន្ធវីដេអូ Zoom ពីសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។












