(វិមានព្រឹទ្ធសភា)៖ ព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃឡង់ដ៏ ចូលជួបសម្តែងការគួរសម…។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងការស្វាគមន៍ ដល់ឯកឧត្តម និងគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃឡង់ដ៏ទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សា នៅព្រឹទ្ធសភា នៃព្រះរាជាណចក្រកម្ពុជា។
ថ្លែងក្នុងឱកាសជំនួបនេះ ឯកឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានជម្រាបជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា ថៃឡង់ដ៏ នាពេលនេះ ក្នុងគោលបំណង ក្នុងការសិក្សា ស្វែងយល់ក្នុងការប្រយុទ្ធប្រឆាំង អំពើពុលរលួយ ហើយសង្ឃឹមថា ព្រឹទ្ធសភា នៃប្រទេសយើងទាំង២ នឹងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។
ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានជម្រាបជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ថា នាថ្ងៃស្អែកនេះផងដែរ គណៈកម្មការព្រឹទ្ធសភាថៃឡង់ដ៏ និងគណៈកម្មការព្រឹទ្ធសភាកម្ពុជា នឹងមានការពិភាក្សាអំពីអំពើប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ ហេតុដូចនេះ សូមស្នើយោបល់ និងការណែនាំពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី។
ពាក់ព័ន្ធនឹងប្រសាសន៍របស់ ឯកឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា ថៃឡង់ដ៏ នាពេលនេះ ក្នុងគោលបំណង ក្នុងការសិក្សា ស្វែងយល់ក្នុងការប្រយុទ្ធប្រឆាំង អំពើពុលរលួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានជម្រាបជូនគណៈប្រតិភូ ជ្រាបថា ព្រឹទ្ធសភាកម្ពុជា ទើបតែបានបង្កើតឡើងនៅឆ្នាំ១៩៩៩ រីឯគណៈកម្មការអង្កេត និងបោសសម្អាតប្រឆាំងអំពើពុករលួយនេះ ទើបតែបង្កើតឡើងនៅក្នុងនីតិកាលទី៤ នៃព្រឹទ្ធសភា តែប៉ុណ្ណោះ។ ដូច្នេះខ្ញុំគិតថា បទពិសោធន៍ការងារ មានកម្រិតដែរ ប៉ុន្តែយើងអាចពិភាក្សា ផ្លាស់ប្តូរ រៀនសូត្រ ពីគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនទាំងអស់គ្នា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សង្ឃឹមថា គណៈប្រតិភូ នៃប្រទេសយើងទាំង២ នឹងពិភាក្សាគ្នា នៅថ្ងៃស្អែកនេះ នឹងប្រកបដោយលទ្ធផលជាផ្លែផ្កា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ដូចឯកឧតត្តម បានជ្រាបហើយថា ឆ្នាំនេះជាឆ្នាំ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្តូរវេន ប្រជុំអន្តរសភាអាស៊ាន លើកទី៤៣ ក្នុងនាមសម្តេចវិបុលសេនាភក្តី សភាកម្ពុជា សូមគោរពអញ្ជើញ ព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ដ៏ មកចូលរួមកិច្ចប្រជុំនេះ ដើម្បីរួមពិភាក្សាគ្នា លើមូលបទសំខាន់ៗ ដែលអង្គមហាសន្និបាតបានដាក់ចុះ ដើម្បីរួមចំណែកដោះស្រាយដល់បញ្ហានានា ដែលបានកំពុងកើតឡើងក្នុងតំបន់ និងអន្តរជាតិ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ដ៏ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា តាមរយៈគណៈប្រតិភូ សូមគណៈប្រតិភូ នាំយកនូវព្រះរាជបណ្តាំ សួរសុខទុក្ខអំពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពីព្រះមហាក្សត្រី មុនីនាថសីហនុ និងអំពីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទាំងអស់ថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៏ ក៏ដូចជាថ្នាក់ដឹកនាំកំពូល ព្រះរាជាណាចក្រថៃឡង់ដ៏។
ឯកឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងបរិបទកូវីដ១៩ ប្រទេសថៃ ក៏ដូចជាបងប្អូននឹងគ្នា រដ្ឋាភិបាលនៃប្រទេសទាំង២ ក៏បានទំនាក់ទំនងគ្នា យ៉ាងជិតស្និត ដើម្បីដោះស្រាយនៅបញ្ហានេះ ។ ពាក់ព័ន្ធនឹង សម្តេចវិបុលសេនាភក្តី គោរពអញ្ជើញ ព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ដ៏ មកចូលរួមកិច្ចប្រជុំ អន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពុជា ជាម្ចាស់ប្តូរវេន ខាងគណៈកម្មការ នឹងរាយការណ៍បញ្ហានេះ ទៅប្រធានព្រឹទ្ធសភា ប្រទេសថៃ ។ ក្រៅពីនេះ សម្រាប់អនុសាសន៍ផ្សេងៗ របស់សម្តេចវិបុលសេនាភក្តី គណៈប្រតិភូ យល់ឃើញថា ជាអនុសាសន៏ដ៏ល្អ សម្រាប់យកទៅអនុវត្តន៍បន្តទៀត។








