ជប៉ុន៖ ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពថ្នាក់ជាតិ ឯកឧត្តម អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ បានឆ្លៀតជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់ ឯកឧត្តម ឯកឧត្ដម Shinzo Abe ផងដែរ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជបន្ទូល ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណ ទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់លោក អាបេ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។
នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់ Shinzo Abe សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយ ប្រកបដោយភាពក្រៀមក្រំជាទីបំផុត។ សម្តេចតេជោ បានគូសបញ្ជាក់ថា មរណភាពរបស់លោក អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូប របស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ៕



