ព័ត៌មានជាតិ

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្តេចក្រឡាហោម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

ពិធីប្រកាសក្រុមការងារទាំងបួន នៃអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួង​ការពារជាតិ​ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារទាំងបួន នៃអនុគណកម្មសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដោយមានការ​អញ្ជើញ​ចូលរួមពី​សំណាក់​​​​ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ និងគណៈអភិបាលខេត្តប៉ៃលិន ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពនានាផងដែរ

អភិបាលខេត្តប៉ៃលិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតថៃថ្មី

នៅសាលាខេត្ត ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល ​នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូស្ថានទូតថៃ ដែលដឹកនាំដោយ ឯកឧត្តម ឆឺតកៀត អាត់ថា​ក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ (កម្ពុជា+ថៃ)

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនចំពោះលោកជំទាវ កែវ សញ្ញាម៉ូ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ហុង ស៊ុនហួត ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានទី២ នៃរដ្ឋសភា ដែលត្រូវជាស្វាមីរបស់លោកជំទាវ នៅថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ នៅមន្ទីរពេទ្យ Hospital Antibes ទីក្រុងនីស ប្រទេសបារាំង ដោយរោគាពាធ

លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ លោកស្រី ម៉េត គឹមឡាយ នៅ

រសៀលថ្ងៃច័ន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាសម្តេចប្រធានព្រឹទ្ធសភា ឧបត្ថម្ភថ្លៃព្យាបាលអ្នកជម្ងឺ លោកស្រី ម៉េត គឹមឡាយ ស្ទះសសៃបេះដូង ដែលសម្រាកព្យាបាល នៅគ្លីនិកព្យាបាលជម្ងឺបេះដូងពិភពថ្មី ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនលោកជំទាវ ទិត មាលា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាស្វាមីរបស់លោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣៣នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ

ខេត្តប៉ៃលិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជម្នះ ៧ មករា១៩៧៩-២០២៣

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធអបអរសាទរ ថ្ងៃជ័យ ជម្នះ ៧ មក រា លើកទី៤៤ឆ្នាំ (៧ មក រា ១៩៧៩-៧ មក រា ២០២៣) នៅបរិវេណរង្វង់មូលមុខបុរីរដ្ឋបាលខេត្ត

នាថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រារព្ធអបអរសាទរ ថ្ងៃជ័យ ជម្នះ ៧ មក រា លើកទី៤៤ឆ្នាំ (៧ មក រា ១៩៧៩-៧ មក រា ២០២៣) នៅបរិវេណរង្វង់មូលមុខបុរីរដ្ឋបាលខេត្ត ស្ថិតនៅនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ

ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាល ប្រគល់ថវិកាដល់ យុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកអូររាំងឪ

ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនថ្នាក់កណ្តាលល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាដល់ក្រុុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកអូរាំងឪ នៅស្នាក់ការគណបក្សរុកអូររាំងឪ

សភាពាណិជ្ជកម្មកម្ពុជា ឯកភាពគាំទ្រការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ

សភាពាណិជ្ជកម្មកម្ពុជា ឯកភាពគាំទ្រការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្សថ្មី

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្សថ្មី

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រចបានជាង​ ១៣០លានដុល្លារ ១១ខែ ឆ្នាំ ២០២២

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា តួកគី ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២ សម្រេចបានរហូតដល់ ១៣៦,១៤៩ លាន​ដុល្លារអាមេរិក ដែលកើនឡើង ៦៣.៦% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២១។ ដោយឡែក ក្នុងរយៈពេល៥ឆ្នាំ​(២០១៧-២០២១)​ សម្រេចបាន ៤៦២,៦៣ លានដុល្លារអាមេរិក ។ ក្នុងនោះ កម្ពុជានាំចេញ​មុខទំនិញ ទៅតួកគី ដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ជាដើម។ ដោយឡែកការនាំ​ចូលទំនិញពីតួកគី មាន​ដូចជា៖ ម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃ​ទៀត។ នេះបើតាមទិន្នន័យ​របស់ក្រសួងពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មាន ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣

សេចក្តីប្រកាសព័ត៌មាន ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣

លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ នាំយកថវិកាសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ចូលរួមព្រះរាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចូលរួមចូលរួមព្រះរាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៩២ ចូល៩៣ ព្រះវស្សា

កម្ពុជា​នាំ​ទំនិញ​ទៅ​ថៃ កើន​ជាង ​៣៥ ​ភាគរយ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​ជិត $៤,៣​ ពាន់​លាន​

ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ថៃ បាន​កើនឡើង​យ៉ាងខ្ពស់​នៅក្នុង​រយៈពេល​​ ១១​ ខែ​ឆ្នាំ ២០២២ ដោយ​សម្រេចបាន​ជាង ៧៥៦ ​លាន​ដុល្លារ​កើនឡើង ៣៥,៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​រវាង​ប្រជាជាតិ​អាស៊ាន​ទាំង​ ២ និង​ការលើកកម្ពស់​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។

អភិបាលខេត្តត្បូងឃ្មុំ ផ្ដល់ជូនកុំព្យូទ័រដៃម្នាក់មួយគ្រឿង និងថវិកាដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់សិស្សទាំង២៩នាក់ ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំង អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣ ដែលជាប់និទ្ទេសAទាំង២៩នាក់ និងអាណាព្យាបាលសិស្ស នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ

សេចក្តីជូនដំណឹង
កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស

សេចក្តីជូនដំណឹង
កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក សម្រេចបាន​ជាង $៨,៥ ​ពាន់​លាន​

ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៨,៥​​​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ កើន​ជាង ១/៥​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​នាំទៅ​អាមេរិក គ្រប​ដណ្តប់​រហូត​ជាង ៩៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​សរុប​

ចំណូលគយ និងពន្ធដារសម្រេចបានដល់ជាង ៦ពាន់លានដុល្លារនៅឆ្នាំ២០២២ កើនលើសផែនការជាង ២៧%

តាមការគូសបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលសារពើពន្ធសរុបជាង ៦ពាន់លានដុល្លារ បានកើនឡើងលើផែនការ ២៧%ឯណោះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវក្ដីរំពឹងកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ជាពិសេសការអនុញ្ញាតឲ្យអ្នកដំណើរជនជាតិចិនអាចធ្វើដំណើរឡើងវិញ នឹងនាំឲ្យកម្ពុជាអាចទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន ជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា