ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចលនាភូមិមួយ ផលិតផលមួយប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណ:កម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តកំពង់ចាម ដែរមានសមាជិកចូលរួមប្រមាណ ៣០០នាក់ ។





























