លោក ហង្ស ពុទ្ធា ​ស្នើ​ទៅ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ស្រុក​ក្រុង​ទាំង​៥ ដែល​ទើប​បង្កើត​ថ្មី​ ​ត្រៀម​ឯកសារ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

អ្នកនាំពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឱ្យបានមានប្រសាសន៍​ថា ការ​រៀបចំការ​បោះឆ្នោត​ ​ជ្រើសរើស ​ក្រុមប្រឹក្សា​ស្រុក​ ក្រុង ​ចំនួន​៥ ​ដែល​ទើប បង្កើត​ថ្មី ព្រោះ​ស្រុក ​ក្រុង​ទាំង​៥​ដែល​ទើប​បង្កើត​ថ្មី​នេះ មិន​ទាន់​មាន​អាសនៈ​ក្រុមប្រឹក្សា​ស្រុក​ក្រុង​នៅឡើយ

អ្នកនាំពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឱ្យបានមានប្រសាសន៍​ថា ការ​រៀបចំការ​បោះឆ្នោត​ ​ជ្រើសរើស ​ក្រុមប្រឹក្សា​ស្រុក​ ក្រុង ​ចំនួន​៥ ​ដែល​ទើប បង្កើត​ថ្មី ព្រោះ​ស្រុក ​ក្រុង​ទាំង​៥​ដែល​ទើប​បង្កើត​ថ្មី​នេះ មិន​ទាន់​មាន​អាសនៈ​ក្រុមប្រឹក្សា​ស្រុក​ក្រុង​នៅឡើយ។

លោកថា ​ចំពោះ​ក្រុម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ គឺ​មាន​ស្រាប់ ដែល​ជា​ការ​កាត់​ចេញ​ពី​ឃុំ សង្កាត់ ដែល​បាន​កាត់​ចេញ ដើម្បី​បង្កើត​ស្រុក​ក្រុង​ថ្មី។ 

លោក​បន្ត​ទៀត​ថា ការ​បោះឆ្នោត​អសកល​នេះ ​ក៏​មាន​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ចូលរួម​សង្កេតការណ៍​ដែរ។

លោក ហង្ស ពុទ្ធា មិន​ទាន់​ឱ្យ​ដឹង​ថា គ.ជ.ប គ្រោង​ចំណាយ​ថវិកា​ប៉ុន្មាន សម្រាប់​រៀបចំ​កា​បោះឆ្នោត​នេះ​នៅឡើយ​ទេ។ 

លោក​ស្នើ​ទៅ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ស្រុក​ក្រុង​ទាំង​៥ ​ត្រៀម​ឯកសារ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

Leave a Reply