អ្នកនាំពាក្យគណបក្សគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ពេលនេះគណបក្សរបស់លោក បានណែនាំទៅអង្គបោះឆ្នោតដើម្បីត្រៀមខ្លួន និងរៀបចំឯកសារ សម្រាប់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាស្រុក ក្រុង ចំនួន៥ ដែលទើបបង្កើតថ្មី។
ឯកឧត្តម សុខ ឥសាន រំពឹងថា គណបក្សកាន់អំណាច នឹងទទួលបានសំឡេងគាំទ្រភាគច្រើន ត្បិតអីគណបក្សនេះមានអង្គបោះឆ្នោតក្នុងស្រុកក្រុងទាំង៥នេះ ជាង៨០ភាគរយ។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា ការសាងគុណសម្បត្តិ និងការខិតខំប្រឹងប្រែងរបស់ខ្លួនគណបក្សប្រជាជនតែងតែមានសុទិដ្ឋិនិយម និងមានក្ដីសង្ឃឹមក្នុងការទទួលបានសំឡេងគាំទ្រ ពីអង្គបោះឆ្នោតបាទ»។