ឯកឧត្តម សុខ ឥសាន៖ CPP គឺជា​គណបក្ស​ស្អាតស្អំ គឺ​មិន​រៀបចំ​យុទ្ធសាស្ត្រ​ណា​មួយ ដែល​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្សគូ​ប្រកួតប្រជែង​របស់​ខ្លួន​ឡើយ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា មហាសន្និបាត​វិសាមញ្ញ គណបក្សប្រជាជនកម្ពុជាមាន​គោលបំណង​សំខាន់ៗ ដូចជា ការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២៣ ការ​ពិនិត្យ​កម្មវិធី​អភិវឌ្ឍន៍​ប្រទេស​ពី​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៨ និង​ចំណុច​សំខាន់​មួយ​ទៀត គឺ​ការ​ណែនាំ​ទៅ​ក្រុម​ការងារ​គណបក្ស​ឱ្យ​ពង្រឹង​ការងារ​ចុះ​មូលដ្ឋាន ដើម្បី​ដណ្ដើម​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា មហាសន្និបាត​វិសាមញ្ញ គណបក្សប្រជាជនកម្ពុជាមាន​គោលបំណង​សំខាន់ៗ ដូចជា ការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២៣ ការ​ពិនិត្យ​កម្មវិធី​អភិវឌ្ឍន៍​ប្រទេស​ពី​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៨ និង​ចំណុច​សំខាន់​មួយ​ទៀត គឺ​ការ​ណែនាំ​ទៅ​ក្រុម​ការងារ​គណបក្ស​ឱ្យ​ពង្រឹង​ការងារ​ចុះ​មូលដ្ឋាន ដើម្បី​ដណ្ដើម​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ស្អាតស្អំ ដូច្នេះគឺ​មិន​រៀបចំ​យុទ្ធសាស្ត្រ​ណា​មួយ ដែល​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្សគូ​ប្រកួតប្រជែង​របស់​ខ្លួន​ឡើយ។

ឯកឧត្តម សុខ ឥសាន បាន​មានប្រសាសន៍បន្តថា គណបក្ស​ត្រូវ​ខិតខំ​យក​អស់​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ជំរុញ​ការងារ​ទាំងឡាយ ​ដែល​ជា​តួនាទី​ភារកិច្ច​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​ឱ្យ​ប្រជាជន​លោក​មើល​ឃើញ​ស្នាដៃ​ និង​គុណសម្បត្តិ​ទាំង​ឡាយ​របស់​គណបក្ស ដោយ​ធានា​បាន​​គុណភាព​ និង​បរិមាណ​ និយាយ​រួម​គឺ​គ្រប់​វិស័យ​នៅក្នុង​ការងារ​ដែល​គណបក្ស​ប្រជាជន ​ដែល​ជា​គណបក្ស​កាន់អំណាច​នេះ​បាន​ធ្វើ។

Leave a Reply