ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ បានដឹកនាំអភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន មន្រ្តីពាក់ព័ន្ធ និងក្រុមហ៊ុនទទួលការ អញ្ជើញចុះពិនិត្យការរដ្ឋានកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង២,៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៧ ចំណុចសាលាបឋមសិក្សាមៀន ឃុំមៀន ឆ្លងកាត់ភូមិចំនួន៣ រួមមាន៖ ភូមិត្រពាំងក្រសាំង ភូមិដីឡូ ភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ស្ថាបនាដោយកងវិស្វកម្មក្រសួងការពារជាតិ ប្រភពថវិការក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម