លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ អញ្ជេីញសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលនានានៃស្រុកចន្ទ្រា តម្លៃ៥៨ម៉ឺនដុល្លារ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធីបតី​​ក្នុងពិធី​កាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាសអគារស្នាក់ការគណបក្ស និងសមិទ្ធិផលនានានៃស្រុកចន្ទ្រា នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធីបតី​​ក្នុងពិធី​កាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាសអគារស្នាក់ការគណបក្ស និងសមិទ្ធិផលនានានៃស្រុកចន្ទ្រា នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ជូនដល់សមាជិកទាំងអស់នៃអង្គពិធគ ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់ដក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ រួមមាន ៖ អាគារទីស្នាក់ការគណបក្សស្រុក ចំនួន០១ខ្នង កំពស់ ០២ជាន់ ដែលមានប្រវែង ២៥ម៉ែត្រ x ៣៧ម៉ែត្រ ខ្លោងទ្វារ និងរបង ក្រាលឥដ្ឋការ៉ូ ម៉ាបនៅបរិវេណខាងមុខអគារទីស្នាក់ការ ស្តូបមិត្តភាពចំនួន១ រូបសំណាកអប្សរាចំនួន២ រូបសំណាកព្រាបស(ធំ)ចំនួន២ ស្រះទឹកចំនួន១ ដាំដើមត្នោត ដើមឈើ ចាក់ដីបំពេញទីធ្លា ការបំពាក់គ្រឿងបរិក្ខារ សង្ហារឹម រួមមាន តុឈើ កៅអីឈើ ទូរឈរនិយាយ LED Screen ទំហំ ៨៥អ៉ីង ចំនួន ០១គ្រឿង សាឡុង ម៉ាស៊ីនត្រជាក់ ចំណាយអស់ថវិកាសរុប ៥៨០,០០០ $ (ប្រាំរយប៉ែតសិបពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ដែលជាអំណោយរបស់ ​ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងសហការី ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយទៀត នៅក្នុង​ស្រុកចន្ទ្រា ដែលបម្រើឱ្យរដ្ឋបាលគណបក្សនៅ ថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ ទុំខាងនយោបាយក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងជាប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខ សន្តិភាពពេញលេញជូនជាតិ និងមាតុភូមិ ។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវបានអំពាវនាវដល់បងប្អូន ទាំងអស់គ្នាត្រូវ ៖  

១. រួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នា​ថែរក្សា​នូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល និងរបស់គណបក្ស ដែលបាន​ផ្តល់ជូន ឱ្យបានគង់​វង្ស​សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ។

២. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស មេឃុំ មេប៉ុស្តិ៍ ស្មៀន និងមេភូមិ ត្រូវបម្រើសេ​វាសាធារណៈឱ្យបាន​ល្អប្រសើរជូនប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋានរបស់ខ្លួន ។

៣. ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមថែរក្សា​ភូមិ-ឃុំមានសុវត្ថិភាព និងអប់រំកូនចៅឲ្យជៀសផុតពីគ្រឿងញៀន ចំណុចនេះ ជាពិសេស មេប៉ុស្តិ៍នគរបាល និងមេឃុំ ត្រូវពង្រឹងនូវការទទួលខុសត្រូវបន្ថែមទៀត។

៤. យើងទាំងអស់គ្នាត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ចំណែកឯរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវជម្រុញប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ។

៥. បន្ទាប់ពីមានទីស្នាក់ការបក្សហើយ ខ្ញុំក៏ស្នើសុំឲ្យ ថែរក្សាអនាម័យ បរិស្ថាន និងសោភណ្ឌភាពនៅក្នុងបរិវេននេះឲ្យបានស្អាត សក្តិសមជាគណបក្ស ដឹកនាំប្រទេស ។

៦. រួមគ្នាគៀងគរជីដូន ជីតា ឳពុក ម្តាយ បងប្អូនញាតិសណ្ដាន អ្នកភូមិផងរបងជាមួយ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់នីតិកាលទី៧ នៅថ្ងៃ២៣ កក្កដា ២០២៣ខាងមុខនេះ ។

៧. គោរពច្បាប់ចរាចណ៍ទាំងអស់គ្នា កុំសេពគ្រឿងស្រវឹង និងកុំបើកបរ ពេលស្រវឹង​ និងមិនត្រូវឲ្យសមាជិកណាម្នាក់បាត់បង់ជីវតដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ ។

៨. ត្រូវប្រយ័ត្ន នូវភ្លើងទៀន ធូប និងអគ្គិសនីយផ្សេងៗ ដែលអាច បង្ករជាអគ្គីភ័យក្នុងអំឡុងពេលទទួលទេវតាឆ្នាំថ្មី៕