លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន៖​ កិច្ចសហប្រតិបត្តិការកម្ពុជា​ និងឡាវ​ ត្រូវបានលេីកកម្ពស់​ តាមរយៈ​ សកម្មភាពរបស់សមាគមនារីកម្ពុជា​ និងសហព័ន្ធនារីឡាវ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ប្រធានសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន​ បានអនុញ្ញត្តិឲ្យ​ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ​ លោកជំទាវ​ Inlavan Keobounphan សមាជិកគណកម្មាធិការកណ្តាលគណបក្ស​ និងជាប្រធានសហព័ន្ធនារីឡាវ ជួបសម្តែងការគួសម​ និងពិភាក្សាករងារនាព្រឹកថ្ងៃពុធ​ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ប្រធានសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន​ បានអនុញ្ញត្តិឲ្យ​ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ​ លោកជំទាវ​ Inlavan Keobounphan សមាជិកគណកម្មាធិការកណ្តាលគណបក្ស​ និងជាប្រធានសហព័ន្ធនារីឡាវ ជួបសម្តែងការគួសម​ និងពិភាក្សាករងារនាព្រឹកថ្ងៃពុធ​ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣​ ។

ក្នុងជំនួបនោះ លោកជំទាវ Inlavan Keobounphan បានបានលើកឡើងថា សហព័ន្ធនារីឡាវជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពមិត្តភាព រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសឡាវនិងកម្ពុជា​ ។ ប្រធានសហព័ន្ធនារីឡាវបានសន្យារក្សានិងលើកកំពស់លទ្ធផលដែលសម្រេចបាន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងឡាវដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងស្ត្រីនៃប្រទេសទាំងពីរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានមានប្រសាសន៍ថា​ ដំណេីរទស្សនៈកិច្ចរបស់លកជំទាវ​ Inlavan Keobounphan នាពេលនេះ​ គឺស្របពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ។ លោកជំទាវក៏បានលេីកឡេីងអំពីវឌ្ឍនៈភាពរស់សមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​និងអភិវឌ្ឍន​ ដែលបានអនុវត្តកន្លងមក​ ។ ជាពិសេស​ ការអនុវត្តបាននូអនុស្សារណៈ​ ស្តីពីកិច្ចសហប្រតិបត្តិការ​រវាងសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍​ និងសហព័ន្ធនារីឡាវដែលបានចុះហត្ថលេខារួមគ្នាកន្លងមក​ ។

លោកជំទាវ​ សង្ឃឹមថា​ ប្រទេសទាំងពីរនឹងពង្រឹងនូវការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងតំបន់ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ​ ដេីម្បីរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា- ឡាវ ។

ជាចុងក្រោយលោកជំទាវកិត្តិសង្គហបណ្ឌិត​ ក៏បានជូនពរឲ្យ​ លោកជំទាវ​ Inlavan Keobounphan​ និងគណៈប្រតិភូទទួលបានការស្នាក់នៅប្រកបដោយផាសុខភាព​ និងនិវត្តទៅមាតុប្រទេសវិញប្រកបដោយសុខ​ សុវត្ថិភាព​ ៕