​អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ

បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ស្នាក់នៅក្នុងខេត្តប៉ៃលិន ដោយមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តកណ្តាល ពោធិ៍សាត់ និង រាជធានីភ្នំពេញជាដើម ខណ:ពេលដែលខេត្តមួយចំនួនកំពុងតែមានករណីផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ចំពោះសុវត្ថិភាព ។ ទើបរដ្ឋបាលខេត្តប៉ៃលិន បានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន (១៤ថ្ងៃ) នៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

ប៉ៃលិន ៖ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ស្នាក់នៅក្នុងខេត្តប៉ៃលិន ដោយមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តកណ្តាល ពោធិ៍សាត់ និង រាជធានីភ្នំពេញជាដើម ខណ:ពេលដែលខេត្តមួយចំនួនកំពុងតែមានករណីផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ចំពោះសុវត្ថិភាព ។ ទើបរដ្ឋបាលខេត្តប៉ៃលិន បានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន (១៤ថ្ងៃ) នៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្កាឡីស័កក្នុងផ្ទះតាមភូមិនានា ទូទាំងខេត្តចំនួន៤៨គ្រួសារ ។

លោកជំទាវបានមានប្រសាសន៍លើកឡើងដឹងថា បន្ទាប់ពីទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យអាជ្ញាធរខេត្តទាំងអស់ ជាពិសេស ខេត្តដែលនៅជាប់នឹងព្រំដែន ត្រូវមើលការខុសត្រូវ ចំពោះពលករ និងជនបរទេស ដែលបានធ្វើដំណើរមកពីខេត្ត រាជធានី ដែលកំពុងជួបហានិភ័យ និងបានធ្វើដំណើរមកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរទីលំនៅពីខេត្តមួយទៅខេត្តមួយ ដែលប្រឈមនឹងការឆ្លងជម្ងឺកូវីដ-១៩ ទើបអាជ្ញាធរខេត្ត បានដាក់ឱ្យពួកគាត់ ធ្វើចត្តាឡីស័កមួយរយ:ពេលសិន ។

លោកជំទាវអភិបាលខេត្ត ក៏បានណែនាំបន្តទៀតថា ការផ្តល់ស្បៀងជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពល រដ្ឋកំពុងធ្វើចត្តាឡីស័កទាំង៤៨គ្រួសារខាងលើ គឺជាប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរទីលំនៅមកពីតាមបណ្តាខេត្តនានា ខណ:ពេលស្នាក់នៅធ្វើចត្តាឡីស័កតាមផ្ទះរបស់ខ្លួន ក្នុងខេត្តប៉ៃលិន ។ ទន្ទឹមនឹងការផ្តល់ស្បៀងនោះដែរ លោកជំទាវអភិបាលខេត្ត ក៏បានឆ្លៀតឱកាសណែនាំបន្ថែមទៀត ឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

Leave a Reply