អាមេរិក៖ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីទាម ទារឲ្យបញ្ឈប់អំពើហឹង្សាប្រឆាំងនឹងសាសន៍អាស៊ី ដែលជាផ្នែកមួយនៃសកម្មភាពថ្ងៃបុណ្យជាតិ បន្ទាប់ពីមានការបាញ់សម្លាប់យ៉ាងច្រើននៅកន្លែងស្ប៉ាដែលគ្រប់គ្រងដោយជនជាតិអាស៊ីនៅទីក្រុងអាត្លង់តា ។
អ្នករៀបបាតុកម្មបានប្រមូលផ្តុំគ្នានៅតាមទីក្រុងចំនួន ៦០ របស់សហរដ្ឋអាមេរិក រួមទាំងទីប្រជុំជនហ្សកហ្ស៊ីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឡូសអេនជឺលេស ឈីកាហ្គោ ដឺទ្រៀត និងផតឡេន ។ អ្នកតំណាងរបស់ក្រុមសម្ព័ន្ធមិត្តប្រឆាំងសង្គ្រាម ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ANSWER បាននិយាយថា យើងប្រឈមមុខនឹងជំងឺរាតត្បាត និងអំពើហិង្សាប្រឆាំងអាស៊ីកាន់តែខ្លាំងឡើង»។