អភិបាលខេត្តកំពង់ចាម គ្រោងបង្កើតទីលានចាក់សំរាមថ្មីបន្ថែមទៀត មានទំហំរាប់សិបហិកតា

ដោយមើលឃើញពីកំណើននៃការប្រើប្រាស់សំរាមពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគ្រោងពង្រីកទីលានចាក់សំរាមថ្មីមួយទៀត ដែលមានទំហំប្រមាណ៥០ ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាជននោះទេ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងទីលានសម្រាប់ចាក់សំរាមថ្មី ស្ថិតនៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ហើយដីខាងលើនេះសព្វថ្ងៃកំពុងស្ថិតនៅក្រោមការវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយ ដែលកំពុងធ្វើការដាំដុះដំណាំស្វាយចន្ទីនៅជុំវិញទីតាំងនេះ។

Leave a Reply