អភិបាលខេត្តរតនគិរី ផ្ដល់នូវអំណោយជាសម្ភារប្រើប្រាស់ដល់ទារកអាយុ៧ខែម្នាក់​ ក្នុងពេលស្នាក់នៅជាមួយម្ដាយដែលមានវិជ្ជមានកូវីដ-១៩

បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅទីតាំងត្រួតពិនិត្យត្រង់ចំណុចស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាករណីទី១៧​ សម្រាប់ខេត្តរតនគិរី អ្នកវិជ្ជមានខាងលើមានឈ្មោះ ឡៃ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទារក អាយុ៧ខែ ឈ្មោះ អាង សុខឃាង ត្រូវបាននាំមកសំរាកព្យាបាលជាមួយគ្នា នៅមណ្ឌលព្យាបាលវិទ្យាល័យត្រពាំងក្រហម។

ដោយមើលឃើញពីការលំបាករបស់ទារក និងស្រ្ដីខាងលើ ក្នុងពេលដែលកំពុងសម្រាកព្យាបាល​ ឯកឧត្តមអភិបាលខេត្តបានផ្ដល់អំណោយរួមមាន អង្រឹង និងឃីតសំរាប់ទារក សម្រាប់អោយម្ដាយ និងកូនយកទៅប្រើប្រាស់ក្នុងស្ថានភាព ដែលកំពុងព្យាបាលជំងឺនេះ។ ឯកឧត្តមបានជូនពរដល់ប្អូនស្រី និងកូន ក៏ដូចជាអ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់ឆាប់បានជាសះស្បើយ​ មានសុខភាពធម្មតាឡេីងវិញ និងសូមអោយអ្នកវិជ្ជមានទាំងអស់ស្ដាប់ និងធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ អោយបានខ្ជាប់ខ្ជួន ទើបឆាប់បានជាសះស្បើយ៕

Leave a Reply