អភិបាលខេត្តកោះកុង ចាត់តំណាងចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់

ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ ពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត  និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

(កោះកុង)៖ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ ពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត  និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងាររកឃើញថាពិតជាមានការសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដែលស្ថិតក្នុងគម្រោងវិនិយោគ របស់ក្រុមហ៊ុនពិតប្រាកដមែន។ ជាលទ្ធផលក្រុមការងារនឹងរៀបចំជារបាយការណ៍រួមមួយ ដើម្បីដាក់ជូនលោកជំទាវអភិបាលខេត្ត ពិនិត្យ និងដោះស្រាយ៕

Leave a Reply