អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំដាក់វិធានការបន្ទាន់ ករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ប្រភេទមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) នៅមូលដ្ឋានស្រុកអង្គរបូរី

នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់វិធាន ការបន្ទាន់ ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) នៅមូលដ្ឋានស្រុកអង្គរបូរី ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត តំណាង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងតំបន់សឹករងតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក ព្រមទាំងលោក លោកស្រី មន្រ្តីចំណុះរដ្ឋបាលស្រុកជាច្រើនរូបផងដែរ។

តាកែវ៖ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់វិធាន ការបន្ទាន់ ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) នៅមូលដ្ឋានស្រុកអង្គរបូរី ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត តំណាង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងតំបន់សឹករងតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក ព្រមទាំងលោក លោកស្រី មន្រ្តីចំណុះរដ្ឋបាលស្រុកជាច្រើនរូបផងដែរ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបន្ទាន់នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការ ណែនាំ ដល់អាជ្ញាធរមូលដ្ឋានត្រូវពង្រឹងវិធានការហាមឃាត់នូវរាល់សកម្មភាព និងទីកន្លែងដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ រួមនិងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដាន និងស្រាវជ្រាវអ្នកដែល ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ ពិសេស លើករណីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងមូលដ្ឋាន ដោយត្រូវបិទខ្ទប់ទីកន្លែង ទីតាំងដែលរកឃើញករណីភ្លាមៗ និងចាត់វិធានការបន្ទាន់ សំដៅគ្រប់គ្រងអ្នកដែលពាក់ព័ន្ធនឹងករណីវិជ្ជមាន ដើម្បីគ្រប់គ្រងតំបន់ផ្ទុះឆ្លងបានទាន់ពេលវេលា និងកាត់ផ្តាច់កុំឱ្យឆ្លងទៅតំបន់ផ្សេងទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានជម្រុញណែនាំបន្ថែមដល់ អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយ ចាក់មេក្រូនៅតាមមូលដ្ឋាន អំពីវិធានការនានារបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវីធានការបន្ទាន់របស់ រដ្ឋបាលខេត្ត ក៏ដូចជាវិធានការ ៣កុំ និង៣ការពារឱ្យបានញឹកញាប់ក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កុំឱ្យបន្តកើតមានឡើងនៅសហគមន៍របស់យើងបន្តទៀត។ ដើម្បីចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកអង្គរបូរី ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភ នូវគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ពេទ្យ ម៉ាស់ និងថវិកាមួយចំនួនផងដែរ៕

Leave a Reply