អភិបាលខេត្តកោះកុង ស្នើឱ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់អាជីករលក់ដូរក្នុងផ្សារដងទង់ឲ្យបានល្អប្រសើរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានទទួលជួបពិភាក្សាការងារ និងទទួលសំណើ-សំណូមពរ ពីអាជីវករលក់ដូរក្នុងផ្សារដងទង់ ស្នើឱ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់អាជីករលក់ដូរខាងក្រៅបរិវេណផ្សារឲ្យបានល្អប្រសើរ ដើម្បីរបៀបរៀបរយ បរិស្ថានអនាម័យ និងផលប្រយោជន៍រួមអាជីវករលក់ដូរខាងក្នុងបរិវេណផ្សារ ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

===============

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានទទួលជួបពិភាក្សាការងារ និងទទួលសំណើ-សំណូមពរ ពីអាជីវករលក់ដូរក្នុងផ្សារដងទង់ ស្នើឱ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់អាជីករលក់ដូរខាងក្រៅបរិវេណផ្សារឲ្យបានល្អប្រសើរ ដើម្បីរបៀបរៀបរយ បរិស្ថានអនាម័យ និងផលប្រយោជន៍រួមអាជីវករលក់ដូរខាងក្នុងបរិវេណផ្សារ ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងជំនួបខាងលើ លោកជំទាវអភិបាលខេត្ត រីករាយទទួលយកនូវសំណើ-សំណូមពររបស់អាជីវករ និងបានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សិក្សាគូសគំនូសចំណតយានយន្តជុំវិញបរិវេណផ្សារ និងបានណែនាំឲ្យអាជ្ញាធរក្រុងខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយអ្នកវិនិយោគផ្សារ ធ្វើការសម្របសម្រួលដោះស្រាយឆ្លើយតបសំណើ-សំណូមពររបស់អាជីវករបានឆាប់ និងមានប្រសិទ្ធភាព៕

Leave a Reply