ភ្នំពេញ៖ បើយោងតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាញព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះខ្លឹមសារថា ទោះជារូបភាពមួយសន្លឹកនេះ ខ្ញុំមិនដឹងថានៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថា ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចំរើននិងរៀនសូត្របានល្អ៕