(មណ្ឌលគីរី)៖ នាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរទុក្ខ អតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅទីបញ្ជាការ នៃប្រតិបត្តិការសឹករងមណ្ឌលគិរី។
អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានផ្ដល់អំណោយ ដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥ គីឡូ ថវិកាចំនួន ៥ ម៉ឺនរៀល មី ១កេសតូច ត្រីខ ១ យួរ ភួយ១ អាវរងា ១ ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប ជេល ១ដប ម៉ាស់ ១ប្រអប់ និងសាប៊ូ ១ដុំ ៕
————————————–
ចូលរួមជាសមាជិក តេឡេក្រាម https://t.me/lorsovanney