(ប៉ៃលិន)៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ចាស់ជរាគ្មានទីពឹង ខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមករាឆ្នាំ២០២២ ជូនដល់លោកតា លោកយាយចាស់ជរាគ្មានទីពឹងនៅទូទាំងខេត្ត ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល ដើម្បីជួយសម្រាលការលំបាកខ្លះៗក្នុងជីវភាពរស់នៅ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សៅ សារ៉ាត់ ក៏បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិតប្រធាន ជូនលោកតាលោកយាយផងដែរ។
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney