ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រពាំងអំពិល និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្ត ត្រពាំងអំពិល និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្ត ត្រពាំងអំពិល និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែប្រវែង ៥.០០០ម៉ែត្រ នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ អជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍ និងជីវភាពរបស់ប្រជាជនក្នុងខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើង ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ មានស្ថេរភាពនយោបាយនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានាពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា។ ដែលសមិទ្ធផលទាំងនោះហើយបាននឹងកំពុង ជួយដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តើមចេញពីកត្តានេះធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ មានឱកាសគ្រប់គ្រាន់ក្នុងការប្រតិបត្តិជំនឿសាសនា និងមានឱកាសចូលរួមបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ចូលរួមកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធសាសនាឱ្យមានការរីកចំរើន ស្របតាមការអភិវឌ្ឍន៍នៃសង្គមជាតិផងដែរ។ រដ្ឋធម្មនុញ្ញបានតម្កល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមជាមួយនឹងការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា ជូនប្រជាពលរដ្ឋគ្រប់រូប ដែលនាពេល បច្ចុប្បន្ននេះខេត្តកំពង់ចាម មានប្រជាពលរដ្ឋចំនួន៩៧.៦% កំពុងប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ហើយខេត្តមាន ៣៧៨វត្ត (ធម្មយុត្តិ ១២វត្ត) និងមានព្រះសង្ឃសរុប ៥,៨០១អង្គ (ធម្មយុត្តិ ១៦៤អង្គ)។ ដោយឡែកនៅក្នុងស្រុកព្រៃឈរ មានវត្តចំនួន ៥៨វត្ត មានព្រះសង្ឃសរុប ៧៦៩អង្គ (ភិក្ខុចំនួន ១៩៦អង្គ និងសាមណេរ ៥៧៣អង្គ)។

ទន្ទឹមនឹងនេះវិស័យកសិកម្មនៅក្នុងខេត្តកំពង់ចាម ក៏កំពុងមានការប្រែប្រួល តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិតសម្រាប់បម្រើឱ្យការនាំចេញ។ យើងកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋចេះប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ការធ្វើស្រូវមួយឆ្នាំ ២ទៅ៣ដង ផលិតកម្មកសិកម្មភាគច្រើនប្រើប្រាស់គ្រឿងចក្រកសិកម្ម។បច្ចុប្បន្នការវិនិយោគលើវិស័យកសិកម្ម កំពុងមានសកម្មភាពយ៉ាងសកម្មពីសំណាក់វិស័យឯកជន ជាពិសេសដំណាំស្រូវ កៅស៊ូ ចេក ជាដើម។

Leave a Reply