នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
គោលដៅសំខាន់ៗដែលបានចុះពិនិត្យរួមមាន៖
១.លូរំដោះទឹកភ្លៀងពីអូរស្តេចមឹក តាមបណ្តោយផ្លូវលេខ៥០០ ឆ្ពោះមកឆ្នេរអូរឈើទាល (សូមបញ្ជាក់ថាលូរំដោះទឹកភ្លៀងនេះគឺប្រើដើម្បីរំដោះទឹកភ្លៀងនៅរដូវវស្សា ដោយចាប់យកទឹកភ្លៀងនៅកម្ពស់ទឹក១,២ម៉ែត្រ គិតពីលើផ្ទៃទឹកធម្មតានៅរដូវប្រាំង)
២.ការដ្ឋានលូរំដោះទឹកតាមបណ្តោយផ្លូវ៣០១ និងលូប្រអប់ផ្លូវ៨១៤៥ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅម្តុំអង្គការម្លប់តាប៉ាង
៣.ការដ្ឋានលូនៅស្ពានអូរ២
៤.ការដ្ឋានស្ពានភ្ជាប់ផ្លូវលេខ៨០៦
៥.ការដ្ឋានផ្លូវលេខ២១០
៦.ស្ពាន L.V
៧.ស្ពាន និងអូរប្រឡាយអង្គការម្លប់តាប៉ាង
៨.ការដ្ឋានផ្លូវលេខ១២៦៣ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងឱកាស នៃការចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវពន្លឿនការសាងសង់ឱ្យបានលឿនមុនរដូវភ្លៀងចូលមកដល់ ដើម្បីធ្វើយ៉ាងណាការពារកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងត្រូវធ្វើតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង៕









