លោកជំទាវ បាន ស្រីមុំ ក្រើនរំលឹកដល់សមាជិកបក្សប្រជាជនឃុំ/សង្កាត់ ឲ្យខិតខំយកចិត្តទុកដាក់ លើជីវភាពរស់នៅប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដែលជាម្ចាសឆ្នោត ដើម្បីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ

រយៈពេលមួយថ្ងៃពេញ នៃការអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិក សមាជិកាគណបក្សឃុំ/សង្កាត់ចំនួន៣ក្នុងខេត្តប៉ៃលិន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានថ្លែងថា ជ័យជម្នះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខ គឺនៅត្រង់សមាជិកបក្សប្រជាជន ត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដូចជាការខិតខំធ្វើអំពើល្អជាដើម។

(ប៉ៃលិន)៖ រយៈពេលមួយថ្ងៃពេញ នៃការអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិក សមាជិកាគណបក្សឃុំ/សង្កាត់ចំនួន៣ក្នុងខេត្តប៉ៃលិន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានថ្លែងថា ជ័យជម្នះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខ គឺនៅត្រង់សមាជិកបក្សប្រជាជន ត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដូចជាការខិតខំធ្វើអំពើល្អជាដើម។

ក្នុងឪកាសពិធីសំណេះសំណាលជាមួយសមាជិកបក្សប្រជាជនឃុំ/សង្កាត់នេះដែរ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត បានជម្រាបជូនពីគោលជំហររបស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សានូវសន្តិភាព និងគោលនយោបាយក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាមូលដ្ឋានឃុំ-សង្កាត់នៅទូទាំងប្រទេស សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

ទន្ទឹមនឹងនេះ លោកជំទាវប្រធាន ក៍បានសំណូមពរដល់សមាជិក-សមាជិកាបក្ស សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាមានឱកាសបន្តបម្រើប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបន្តដឹកនាំ និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើនថែមទៀត។បន្ថែមពីលើនេះ លោកជំទាវ បានជំរុញឱ្យសមាជិក-សមាជិកាបក្សទាំងអស់រួមទាំងថ្នាក់ដឹកនាំឃុំ មេភូមិទាំងអស់ត្រូវរួមសាមគ្គីគ្នា និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការទាញយកទឹកចិត្តស្រឡាញ់របស់ប្រជាពលរដ្ឋ និងពង្រីកបន្ថែមសំឡើងងគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីឈានឆ្ពោះទៅដណ្ដើមឈ្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ។


លោកជំទាវ បានសង្កត់ធ្ងន់បន្ថែមដល់ថ្នាក់ដឹកនាំឃុំត្រូវបន្តធ្វើអំពើល្អ និងចេះស្រឡាញ់យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ដោយមិនរើសអើង ការផ្តល់សេវាសាធារណៈរហ័ស និងប្រសិទ្ធភាពខ្ពស់ ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញបាននូវទឹកចិត្តក្ដីស្រឡាញ់ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ៕

Leave a Reply