រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងវេរភ័ត្តប្រគេនព្រះសង្ឃដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី

ប្រោះព្រំ ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងសុំជួយដល់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន

នាព្រឹកថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២ នៅរដ្ឋបាលសាលាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងសុំជួយដល់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន   អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យបានជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួនឆ្នាំ២០២២នេះ ក្រោមវត្តមានរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងដូនជីតាជីមួយចំនួន បានធ្វើពិធីបួងសួង និង សូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ។

ក្នុងពិធីសូត្រមន្ត ប្រោះព្រំចម្រើនព្រះបរិត្តនិងវេរភ័ត្តប្រគេនព្រះសង្ឃដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មីនេះ ដោយបានប្រគេនចង្ហាន់និងទេយ្យទានដល់ព្រះសង្ឃចំនួន៩អង្គ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ ដោយបានធ្វើពិធីបូជាទៀនធូប ថ្វាយផ្កាភ្ញី ដល់ព្រះពុទ្ឋរូប សុំពរជ័យ សិរីមង្គលសព្វសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសូមឲ្យជួបតែសេចក្តីសុខសប្បាយ៕

Leave a Reply