ឯកឧត្តម ហ៊ុន ម៉ានី ៖ ប្រជាធិបតេយ្យរស់ក្រោមម្លប់ នៃសន្តិភាព 

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែឧសភានេះថា “ក្រោមម្លប់នៃសន្តិភាពថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។ នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរយឱ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ”។ 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែឧសភានេះថា “ក្រោមម្លប់នៃសន្តិភាពថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។ នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរយឱ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ”។ 

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “សម្រាប់ខ្ញុំ ខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ថ្ងៃនេះ ខ្ញុំក៏បានចេញដំណើរទៅមូលដ្ឋានដើម្បីធ្វើការឃោសនាពីគោលនយោបាយបក្សជូនដល់ប្រជាពលរដ្ឋយើងដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់សមាជិកយើងគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។ ជយោ គណបក្សប្រជាជនកម្ពុជា! ”៕ 

Leave a Reply