លោកជំទាវ មិថុនា ភូថង ចាត់តំណាងដឹកនាំកិច្ចប្រជុំពិភាក្សាដំឡើងផ្ទាំងប៉ាណូ ស្តីពី “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក” របស់ក្រសួងបរិស្ថាន

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមទីតាំងរៀបចំដាក់ដំឡើងផ្ទាំងប៉ាណូ ស្តីពី "តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក" របស់ក្រសួងបរិស្ថាន សម្រាប់ផ្សព្វផ្សាយដល់សាធារណជន ស្តីពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន០៤ផ្ទាំង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមទីតាំងរៀបចំដាក់ដំឡើងផ្ទាំងប៉ាណូ ស្តីពី “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក” របស់ក្រសួងបរិស្ថាន សម្រាប់ផ្សព្វផ្សាយដល់សាធារណជន ស្តីពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន០៤ផ្ទាំង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

កិច្ចប្រជុំបានឯកភាព និងកំណត់យកទីតាំសម្រាប់ដំឡើងប៉ាណូ ០៤ទីតាំង :

១-ទីតាំងទី១ នៅសហគមន៍អេកូទេសចរណ៍ជីផាត

២-ទីតាំងទី២ នៅសហគមន៍ទេសចរណ៍អារ៉ែង

៣-ទីតាំងទី៣ នៅសហគមន៍ទេសចរណ៍តាតៃ

៤-ទីតាំងទី៤ នៅវត្តប៉ាក់ខ្លង។

ជាមួយគ្នានេះផងដែរ លោកអភិបាលរងខេត្ត ស្នើសូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថានសហការគ្នា ក្នុងដំឡើងប៉ាណូផ្សព្វផ្សាយនេះ ដល់សាធារណជន ក្នុងការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យបានលឿន៕

ថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២

Leave a Reply