(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានរួមដំណើរជាមួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការប្រធានសាលាដំបូងខេត្តត្បូងឃ្មុំថ្មី។
នាពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរ-អង្គភាពជុំវិញខេត្ត។
សូមជម្រាបថា៖ ឯកឧត្តម ជា វណ្ណៈ ត្រូវបានប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ជុំ ស ផ្លាស់ទៅប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ៕








