អភិបាលខេត្តកោះកុង ចាត់តំណាងអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកថវិកា  គ្រឿងឧបភោគបរិភោគ មួយចំនួន  ចែកជូនគ្រួសារសពចំនួន០២គ្រួសារ  ដែលរងគ្រោះដោយសារគ្រោះរន្ទះបាញ់  នៅស្រែអំបិល

បណ្ឌិត អ៊ុក  ភ័ក្ត្រា  អភិបាលរង  នៃគណៈអភិបាលខេត្ត  និងជាប្រធានលេខាធិការដ្ឋាន  នៃគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ខេត្តកោះកុង  តំណាងលោកជំទាវ អភិបាលខេត្ត  បានអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកថវិកា  គ្រឿងឧបភោគបរិភោគ មួយចំនួន  ចែកជូនគ្រួសារសពចំនួន០២គ្រួសារ  ដែលរងគ្រោះដោយសារគ្រោះរន្ទះបាញ់  នៅស្រែអំបិល

(កោះកុង)៖ បណ្ឌិត អ៊ុក  ភ័ក្ត្រា  អភិបាលរង  នៃគណៈអភិបាលខេត្ត  និងជាប្រធានលេខាធិការដ្ឋាន  នៃគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ខេត្តកោះកុង  តំណាងលោកជំទាវ អភិបាលខេត្ត  បានអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកថវិកា  គ្រឿងឧបភោគបរិភោគ មួយចំនួន  ចែកជូនគ្រួសារសពចំនួន០២គ្រួសារ  ដែលរងគ្រោះដោយសារគ្រោះរន្ទះបាញ់  នៅស្រែអំបិល ។

ឆ្លៀតក្នុងឱកាសនោះ  បណ្ឌិត អភិបាលរងខេត្ត  បានពាំនាំនូវការផ្តាំផ្ញើ ការសួរសុខទុក្ខ ពីសំណាក់លោកជំទាវអភិបាលខេត្ត  និងចូលរួមសោកស្ដាយរំលែកទុក្ខ ចំពោះគ្រួសារសពទាំងពីរ ដែលរងគ្រោះ ដោយសារគ្រោះរន្ទះបាញ់នេះ។

ជាមួយគ្នានេះ  បណ្ឌិត អភិបាលរងខេត្ត  បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ  នារដូវវស្សានេះ និងណែនាំឱ្យយកចិត្តទុកដាក់តាមដានព័ត៌មានអំពីបញ្ហាធាតុអាកាស  និងគ្រោះមហន្តរាយនានា  ដែលបានផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយនានា  ជាពិសេសប្រព័ន្ធប្រកាសឱ្យដឹងមុន  ១២៩៤  និងសូមរាយការណ៍ជូនអាជ្ញាធរភ្លាមៗ  នៅពេលរងគ្រោះ ដោយគ្រោះមហន្តរាយ ។

សូមបញ្ជាក់ថា  កាលពីថ្ងៃទី១៩  ខែមិថុនា ឆ្នាំ២០២២  នៅភូមិព្រាំង  ឃុំដងពែង  ស្រុកស្រែអំបិល  ខេត្តកោះកុង  មានករណីរន្ទះបាញ់កើតឡើង  ០១លើក  បណ្តាលឱ្យស្លាប់ក្មេងប្រុស ០២នាក់  ៖

១.  ឈ្មោះ  បូ  សំណាង  អាយុ  ១៤ឆ្នាំ

២.  ឈ្មោះ  ភាន់  រតនៈ  អាយុ  ១១ឆ្នាំ ។

ថ្ងៃអាទិត្យ ៥ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២

Leave a Reply