ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ១១០គ្រួសារ នៅស្រុកក្រូចឆ្មារ

នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងជនងាយរងគ្រោះ ចំនួន ១១០ គ្រួសារ មកពីភូមិចំនួន០៤ រួមមាន ៖ ភូមិបីពៃ ភូមិជួរកណ្តាល ភូមិម៉ឺននង់ និងភូមិកោះត្រែង ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងជនងាយរងគ្រោះ ចំនួន ១១០ គ្រួសារ មកពីភូមិចំនួន០៤ រួមមាន ៖ ភូមិបីពៃ ភូមិជួរកណ្តាល ភូមិម៉ឺននង់ និងភូមិកោះត្រែង ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៏លើកឡើងថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលទុក្ខចោលប្រជាពលរដ្ឋឱ្យទទួលរងផលប៉ះពាល់ មានការលំបាកខ្វះខាត និង ងាយរងគ្រោះ ដែលតែងតែស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឱ្យរួចផុតពីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ជូនប្រជាពលរដ្ឋ។

សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លាផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង១១០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១ កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ១០កំប៉ុង និងថវិកា ២០,០០០ រៀល។ ដោយឡែកឯកឧត្តមបណ្ឌិត និងលោកជំទាវ បានឧបត្ថម្ភស៊ីម៉ង់ដ៍ចំនួន ១០ តោន ដល់សាលាអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះពីរ ផ្តល់ថវិកាមួយចំនួន ដល់លោក-អ្នកគ្រូ បង្រៀន និង ក្រុមគ្រូពេទ្យផងដែរ ៕

Leave a Reply