សហរដ្ឋអាមេរិក​បើក​ការវាយប្រហារ​លើ​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ទឹកដី​ប្រទេស​ស៊ី​រី

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បញ្ជា​យោធា​ប្រទេស​ខ្លួន​ ​បើក​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​ទៅលើ​មូលដ្ឋាន​ជាច្រើន​កន្លែង​របស់​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​មន្ទីរ​បញ្ចកោណ​និយាយ​ថា​ ​ជា​ក្រុម​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​ខណៈ​ប្រតិបត្តិការ​នេះ​គឺជា​ការ​ឆ្លើយតបនឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្តែ​ត​លើ​យោធា​អាមេរិក​នៅ​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​

អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​ ​លោក​ ​ចន​ ឃើ​ប៊ី​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​ថា​ ​ដោយមាន​បទបញ្ជា​ពី​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​យោធា​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មុននេះ​បន្តិច​ ​បាន​ដឹកនាំ​ការវាយប្រហារ​តាម​ផ្លូវអាកាស​លើ​មូលដ្ឋាន​ ​និង​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​ជាច្រើន​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​នៅ​ឯ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​បន្ត​ធ្វើសកម្មភាព​នានា​ ​ដើម្បី​ការពារ​យោធា​អាមេរិក​ ​និង​ក្រុម​កម្លាំង​ចម្រុះ​អន្តរជាតិ​ ​។​

Leave a Reply