នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយីតឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយ ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech សម្រាប់ដូសដំបូងនៅថ្ងៃពុធនេះ ជាកិច្ចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយីតឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយ ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech សម្រាប់ដូសដំបូងនៅថ្ងៃពុធនេះ ជាកិច្ចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក មូហៃយីតឌីន បានទទួលការចាក់វ៉ាក់សាំង COVID-19 នៅការិយាល័យសុខាភិបាលមួយក្នុងទីក្រុង ពត់ត្រាចាយ៉ា (Putrajaya)។ ម៉ាឡេស៊ីបានទទួលវ៉ាក់សាំង ៣១២,៣៩០ដូស របស់ក្រុមហ៊ុន Pfizer-BioNTech កាលពីសប្ដាហ៍មុន ហើយវ៉ាក់សាំង ១៨២,២៥០ដូសបន្ថែមទៀត គ្រោងនឹងមកដល់ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ នៅថ្ងៃពុធនេះតែម្ដង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer គិតត្រឹមថ្ងៃអង្គារម្សិលមិញ ម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 ចំនួន២៨៨,២២៩នាក់ ក្នុងនោះស្លាប់ ១,០៧៦នាក់ និងជាសះស្បើយឡើងវិញ ២៥៦,៦៧៨នាក់៕

Leave a Reply