នៅក្នុងសំណើមិនធម្មតាមួយ ហ្វីលីពីនកំពុងស្នើឲ្យចក្រភពអង់គ្លេស និងអាល្លឺម៉ង់ផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រាប់រយរាប់ពាន់ដូស ដោយដោះដូរជាមួយនឹងការបញ្ជូនគិលានុបដ្ឋាយិកាហ្វីលីពីនដែលមានតម្រូវការខ្ពស់នៅទូទាំងពិភពលោកជាបុគ្គលិកជួរមុខក្នុងពេលមានជំងឺរាតត្បាត ។
ក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា ខ្លួនមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងបែបនេះទេ ហើយអាទិភាពរបស់ខ្លួនគឺត្រូវប្រើការចាក់ក្នុងស្រុក ប៉ុន្តែបាននិយាយថា ខ្លួននឹងចែកចាយវ៉ាក់សាំងលើសកម្រិតជាអន្តរជាតិនាពេលអនាគត ។