លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​អះអាង​ថា​ ​ថៃ​នឹង​មិន​ចូលរួម​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​ដើម្បី​ធ្វើជា​អ្នក​សម្រុះសម្រួល​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ឡើយ

​ថៃ​៖​ ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ថា​ ​ជំនួប​របស់​លោក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ដែល​តែងតាំង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​នៅ​ក្នុង​ប្រទេសជិតខាង​នេះ​ ​មិន​មានន័យ​ថា​ “​យល់ព្រម​ទទួលស្គាល់​” ​នោះ​ទេ​ ​។​

លោក​ ​ប្រា​យុទ្ធ​ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​គ្រាន់តែ​ស្តាប់​រដ្ឋមន្ត្រីការបរទេស​មី​យ៉ា​ន់​ម៉ា​លោក​ វ៉ុ​ន​ណា​ ​មឿង​ ​ល្វីន​ ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​និយាយ​អំពី​ ”​ការវិវត្តន៍​យោ​បាយ​” ​និង​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ប៉ុណ្ណោះ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ប្រា​យុទ្ធ​ ​ក៏បាន​បដិសេធ​ផង​ដែរ​ថា​ ​ថៃ​មិនបាន​ចូលរួម​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុង​ការ​ក្លាយ​ជា​អ្នក​សម្រុះសម្រួល​ ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​ ​និង​ថា​ ​បញ្ហានយោបាយ​ ​គឺជា​បញ្ហា​របស់​ប្រទេស​ពួកគេ​… ​ខ្ញុំ​ចង់​ជំរុញ​ពួកគេ​ឱ្យ​នាំ​ប្រទេស​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អ​ ​។​

Leave a Reply